ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ថា ពិភពលោកមិនអាចរង់ចាំទាល់តែអាមេរិកបោះឆ្នោត ទើបកម្ចាត់ ពូទីន នោះទេ
ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា វិធានការយ៉ាងម៉ឺងម៉ាត់ត្រូវតែធ្វើឡើង មុនពេលការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកាខាងមុខ ដើម្បីទប់ទល់ការវាយលុករបស់រុស្ស៊ីប្រឆាំងនឹងក្រុងកៀវ។ លោក ហ្សេលេនស្គី បានថ្លែងដូច្នេះនៅក្នុងសុន្ទរកថាមួយក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ កាលពីថ្ងៃទី៩ ខែកក្កដា ដើម្បីជំរុញឲ្យមានការគាំទ្រកាន់តែខ្លាំងចំពោះអ៊ុយក្រែន ជុំវិញក្ដីបារម្ភពាក់ព័ន្ធនឹងភាពច្របូកច្របល់នៅក្នុងនយោបាយអាមេរិក។

លោក ហ្សេលេនស្គី បានរៀបរាប់ថា “វាដល់ពេលហើយត្រូវដើរចេញពីស្រមោលខ្មៅ ដើម្បីធ្វើការសម្រេចចិត្តដ៏រឹងមាំ ក្នុងការបញ្ចេញសកម្មភាព និងមិនរង់ចាំដល់ខែវិច្ឆិកា ឬខែផ្សេងទៀតដើម្បីធ្វើសកម្មភាពនោះឡើយ។ យើងត្រូវតែរឹងមាំ និងប្រកាន់ខ្ជាប់ទាំងអស់គ្នា”។
លោក បានបន្ថែមថា ប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវតែមានភាពប្រកាន់ខ្ជាប់ក្នុងការការពារលទ្ធិប្រជាធិបតេយ្យ ប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងសម្ព័ន្ធមិត្តរបស់លោក។ ការលើកឡើងរបស់លោក ហ្សេលេនស្គី ត្រូវគេដឹងថា ជាការផ្ញើសារឲ្យទៅលោក ចូ បៃដិន និងលោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពប្រជែងតំណែងប្រធានាធិបតីអាមេរិក នាពេលឆាប់ៗខាងមុខ។
មេដឹកនាំអ៊ុយក្រែន បានសង្កត់ធ្ងន់ថា ប្រសិនបើលោក បៃដិន ចាញ់ឆ្នោត លោកសង្ឃឹមថា លោក ត្រាំ នឹងនៅតែបន្តគោលនយោបាយគាំទ្ររដ្ឋាភិបាលក្រុងកៀវដដែលទៀត។ លោក ហ្សេលេនស្គី ថា “ខ្ញុំសង្ឃឹម សហរដ្ឋអាមេរិកនឹងមិនចាកចេញពីអង្គការណាតូឡើយ។ បើមិនដូច្នោះ ពិភពលោកនឹងត្រូវបាត់បង់ប្រទេសជាច្រើន រួមទាំងអាមេរិកខ្លួនឯងផ្ទាល់”។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំណាតូ កាលពីថ្ងៃអង្គារទី៩ ខែកក្កដា ឆ្នាំ២០២៤ ប្រធានាធិបតិអាមេរិកលោក ចូ បៃដិន បានប្រកាសផ្តល់ប្រព័ន្ធការពារដែនអាកាសថ្មី ៥ប្រភេទ ទៅឲ្យអ៊ុយក្រែន។ សេចក្តីប្រកាសផ្តល់ខែលការពារនេះ ធ្វើឡើងត្រឹម១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ី បើកការវាយប្រហារដោយមីស៊ីលយ៉ាងសាហាវ ទៅលើមន្ទីរពេទ្យកុមារនិងគោលដៅស៊ីវិលផ្សេងទៀតនៅក្នុងប្រទេសអ៊ុយក្រែន៕
ដោយ៖ ឈាង
ចុចអាន៖ បើកកិច្ចប្រជុំណាតូ, លោក បៃដិន ប្រកាសផ្តល់ខែលការពារអាកាសថ្មី ឲ្យអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


