Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ខ្លាច​បើ​ចិន​វាយ​តៃវ៉ាន់ នោះ​វា​នឹង​អាច​រាលដាល​ដល់​ទឹកដី​របស់​ខ្លួន

បានផុស

នៅ

ប្រទេសជប៉ុន បានព្រមាននៅ​ថ្ងៃ​​​សុក្រ​ទី​១២ ខែ​កក្កដា នេះ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ អាច​នឹង​ធ្វើ​​ឲ្យ​មាន​ការកើនឡើងនៃភាពតានតឹងជាមួយតៃវ៉ាន់ ជុំវិញ​រឿង​ធ្វើ​សមយុទ្ធយោធា ដែលបង្ហាញ​ពី​គោលបំណង​ថា ខ្លួន​បាន​ត្រៀមកម្លាំង​រួច​រាល់​ហើយ ​សម្រាប់​ការឈ្លានពាន​ក្រុង​តៃប៉ិ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជប៉ុន បាននិយាយថា “ដោយសារតែការកើនឡើងនៃសកម្មភាពយោធា យើងមិនអាចកាត់បន្ថយលទ្ធភាពនៃភាពតានតឹងដែល​បាន​កើតឡើង​នោះ​ទេ”។ ជប៉ុន​បាន​បង្ហាញ​​ក្ដី​បារម្ភ​ថា បើ​ជម្លោះ​ណាមួយ​នៅ​តៃវ៉ាន់​កើត​​ឡើង​មែន នោះ​វា​​នឹង​អាច​​រាលដាល​ដល់​ដែន​អធិបតេយ្យភាព​របស់​​ខ្លួន​មិន​ខាន ដោយ​ហេតុ​ថា កោះ​ភាគ​ខាង​លិច​របស់​ជប៉ុន មាន​ចម្ងាយ​ត្រឹម​តែ ១១០​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​កោះ​តៃវ៉ាន់ ហើយ​នៅ​ទីនោះ​មាន​ការ​ឈរ​ជើង​របស់​កងទ័ពអាមេរិកជាង ៥ម៉ឺន​នាក់, យន្តហោះយោធាអាមេរិករាប់រយគ្រឿង ព្រម​ទាំង​ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះចម្បាំង​ផង​ដែរ។ បើ​ផ្ទុះ​សង្គ្រាម អាមេរិកអាចបញ្ជា​ទ័ព​ចេញ​ពី​ដែន​កោះ​របស់​ជប៉ុន​មួយ​​នេះ ដើម្បីការពារតៃវ៉ាន់។

ជប៉ុន ក៏បានគូសបញ្ជាក់ពីផែនការរបស់ប្រទេសចិន​ផង​ដែរ ក្នុងការបង្កើនក្បាល​គ្រាប់​អាវុធនុយក្លេអ៊ែររបស់ខ្លួនឲ្យ​​បាន​ទ្វេដងដល់​ចំនួន​​ច្រើន​ជាង ១០០០​គ្រាប់ នៅឆ្នាំ២០៣០​ខាង​មុខ។

សមយុទ្ធ​របស់​ចិន​លើក​​នេះ គឺជាសមយយុទ្ធ​ថ្មី​ចុងក្រោយបង្អស់​នៅ​ជុំវិញ​កោះ​តៃវ៉ាន់។ សមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់កាលពីឆ្នាំមុន ត្រូវ​បាន​ឧត្តមសេនីយជាន់ខ្ពស់អាមេរិកម្នាក់និយាយថា វា​នឹងក្លាយជាគន្លឹះក្នុងការឈ្លានពានណាមួយ។

សូម​បញ្ជាក់​ថា ការព្រមានរបស់ទីក្រុងតូក្យូ ធ្វើឡើងបន្ទាប់ពីសមាជិកណាតូបានជួបប្រជុំនៅរដ្ឋធានី​វ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ហើយបានពណ៌នាប្រទេសចិនថាជា អ្នក​ចាក់​ឲ្យ​មាន​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន ហើយទីក្រុងប៉េកាំងនៅតែបន្តបង្កបញ្ហាជាប្រព័ន្ធ និង​បញ្ហា​សន្តិសុខ​ចំពោះអឺរ៉ុប។ យ៉ាង​​ណា​មិញ ការ​លើក​ឡើង​នេះ​ ត្រូវ​បាន​ភាគី​ចិន​បដិសេធ​មិន​ទទួល​យក​​នោះ​ឡើយ ហើយ​​ប្រកាស​ថា វា​គឺ​ជា​ “ការចោទប្រកាន់ដែលគ្មានមូលដ្ឋាន”៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៦ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣១ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៤៦ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម