Connect with us

ព័ត៌មានអន្ដរជាតិ

ចិន៖អាមេរិក​គួរ​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ខ្លួន​ កុំចេះ​តែ​ជ្រៀតជ្រែក​​ផ្ទៃ​ក្នុង​ប្រទេស​គេ

បានផុស

នៅ

ទីភ្នាក់ងារព័ត៌មានចិន Xinhua បានចុះផ្សាយកាលពីថ្ងៃទី១៧ខែកក្កដាថា ប្រទេសចិនបានជំរុញឲ្យសហរដ្ឋអាមេរិក ដោះស្រាយបញ្ហាសិទ្ធិមនុស្សរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពជាមុនសិន ដោយ​​ជា​ញឹកញាប់​កុំ​យក​បញ្ហា​សិទ្ធិមនុស្ស​នេះ​ធ្វើ​ជាលេសដើម្បីដាក់​ទណ្ឌកម្ម និង​ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។

លោក Lin Jian (រូបភាព៖ ក្រសួង​ការបរទេស​ចិន)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន លោក Lin Jian បានលើក​ឡើង​យ៉ាង​ដូច្នេះ​នៅ​ក្នុងសន្និសីទសារព័ត៌មានមួយ​ ដើម្បីឆ្លើយតបទៅនឹងការរឹតបន្តឹងទិដ្ឋាការរបស់សហរដ្ឋអាមេរិកទៅលើក្រុម​មន្ត្រីចិន។

លោក Lin បាននិយាយថា សហរដ្ឋអាមេរិកមានចេតនាផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឲ្យខូចដល់ស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសចិន ដាក់ទណ្ឌកម្ម​ទិដ្ឋាការលើមន្ត្រីចិន ជ្រៀតជ្រែកខ្លាំង​ចំពោះ​កិច្ចការផ្ទៃក្នុងរបស់ចិន និងបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ក៏​ដូចជា​បទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងលើទំនាក់ទំនងអន្តរជាតិ។

លោក Lin បានលើក​ឡើង​ថា ៖«ប្រទេសចិនមានការមិនពេញចិត្តជាខ្លាំងនិងប្រឆាំងដាច់ខាតចំពោះរឿងនេះ ហើយបាន​​ឆ្លើយ​តប​​យ៉ាង​ម៉ឺង​ម៉ាត់​ទៅកាន់សហរដ្ឋអាមេរិក»។

លោក បានបន្ថែមថា ជាវិធានការតបត ប្រទេសចិននឹងអនុលោមតាមច្បាប់ ហើយ​ដាក់កំហិតទិដ្ឋាការទៅវិញទៅមក​ដូច​គ្នា​លើមន្ត្រីអាមេរិក​ណា ដែលនិយាយកុហក​ចំពោះ​បញ្ហាសិទ្ធិមនុស្សទាក់ទងនឹងប្រទេសចិន ក្នុង​គោល​បំណង​ជំរុញការដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាល​ក្រុង​ប៉េកាំង និងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន។

លោក បន្ត​ទៀត​ថា ផ្ទុយ​ពីសហរដ្ឋ​អាមេរិក សហគមន៍​អន្តរជាតិ​​បាន​យល់​ស្រប​នឹង​ចិន ពាក់ព័ន្ធ​នឹង​​ការ​ដោះស្រាយ​ដោយ​ជោគជ័យ​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស។ ដោយ​ជា​ការ​កត់​សម្គាល់​កន្លង​មក ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​​អង្គការ​សហ​ប្រជាជាតិ​បាន​ទទួល​យក​ជា​​ឯកច្ឆន្ទ​​ចំពោះ​ការ​ចូលរួម​របស់​ចិន នៅ​ក្នុង​កិច្ចប្រជុំ​​លើក​ទី​៤​នៃ​យន្តការ UPR (Universal Periodic Review) ស្ដី​ពី​សិទ្ធិមនុស្ស​របស់​ប្រទេស​ជា​សមាជិក​នៅ​រៀងរាល់​៤​ឆ្នាំ​កន្លះ​ម្ដង។

លោក Lin បាន​សង្កត់​ធ្ងន់​​ថា៖«សហរដ្ឋអាមេរិកមិនមានសិទ្ធិ ឬលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើអត្ថាធិប្បាយលើស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសផ្សេងទៀត និងធ្វើការកត់សម្គាល់ដោយគ្មានការទទួលខុសត្រូវនោះទេ»។

លោក Lin បានរៀបរាប់​ទៀត​ថា ប្រសិនបើសហរដ្ឋអាមេរិកពិតជាយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្ស ខ្លួនគួរ​​ណាស់​តែបោះបង់ចោល​នូវ​គោលនយោបាយស្តង់​ដា​ពីរ​ «Double Standards»​ ហើយ​ក្រឡេក​មើលទៅក្នុងកញ្ចក់នូវការរំលោភបំពានសិទ្ធិមនុស្សរបស់ខ្លួន​វិញ​​​វា​ល្អ​ជាង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ២៨ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៤៤ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម