ព័ត៌មានអន្ដរជាតិ
ទេសចរជិត៦០០០នាក់ជាប់នៅលើកោះវៀតណាមព្រោះព្យុះវាយប្រហារខ្លាំង
ភ្ញៀវទេសចរវៀតណាមនិងបរទេសប្រមាណជិត៦ពាន់នាក់បានជាប់នៅលើកោះចំនួន២រួមមាន កោះ Cat Ba និងកោះ Co To នៅប្រទេសវៀតណាម ក្រោយពីរងការវាយប្រហារដោយខ្យល់ព្យុះព្រះភិរុណដែលនាំទៅដល់ការផ្អាកសេវាកម្មទូកដឹកអ្នកដំណើរបណ្តោះអាសន្ននៅលើសមុទ្រ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីរសៀលថ្ងៃចន្ទទី២២ខែកក្កដាឆ្នាំ២០២៤។

គិតត្រឹមរសៀលថ្ងៃចន្ទ មានទេសចរចំនួន ៣ ៨៨៥នាក់ បានជាប់ខ្លួនលើកោះ Cat Ba ដោយក្នុងនោះមាន ទេសចរអន្តរជាតិចំនួន៤៣៥នាក់។ ចំណែកនៅលើកោះ Co To វិញ មានទេសចរជាប់នៅទីនោះចំនួន ៨៨៨នាក់រួមទាំងទេសចរបរទេស៩នាក់។ អាជ្ញាធរវៀតណាម បានអំពាវនាវឲ្យម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារនៅលើកោះបញ្ចុះតម្លៃបន្ទប់ស្នាក់នៅចំនួន៥០% ដើម្បីសម្រួលដល់ក្រុមអ្នកទេសចរដែលជាប់គាំងនៅលើកោះ។
សូមបញ្ជាក់ថា ព្យុះព្រះពិរុណកំពុងវាយប្រហារខេត្ត Quang Ninh ភាគខាងជើងប្រទេសវៀតណាម ដោយបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដី ព្រមទាំងបង្កការបំផ្លិចបំផ្លាញជាច្រើន។ ព្យុះនេះវាយប្រហារនៅ Quang Ninh នាវេលាម៉ោង ៦:៣០នាទីព្រឹកថ្ងៃអង្គារ ហើយសូម្បីទីក្រុង ហាណូយ ព្រមទាំងខេត្តជិតខាងនោះ ដូចជា ខេត្ត Thai Binh និងខេត្ត Nam Dinh ក៏រងគ្រោះដោយភ្លៀងធ្លាក់យ៉ាងគំហុកផងដែរ។ ឥទ្ធពិលនៃពលនៃព្យុះនេះ បានបង្កជាទឹកជំនន់តាមដងផ្លូវ ព្រមទាំងបោកបំបាក់ដើមឈើទៀតផង ជាហេតុបណ្តាលឲ្យមានការកកស្ទះចរាចរណ៍នៅតាមផ្លូវមួយចំនួន៕
ដោយ៖ ឈាង
ចុចអាន៖ ព្យុះព្រះភិរុណ បង្កការបំផ្លិចបំផ្លាញនៅភាគខាងជើង ប្រទេសវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


