ព័ត៌មានអន្ដរជាតិ
ប៉េងប៉ោងកូរ៉េខាងជើងរំខានជើងហោះហើរ ឆេះផ្ទះពលរដ្ឋ និងមានធ្លាក់នៅវិមានប្រធានាធិបតីកូរ៉េខាងត្បូង
ប្រទេសកូរ៉េខាងជើង បានបង្ហោះប៉េងប៉ោងប្រហែល៥០០ផ្ទុកដោយសំរាមចូលដីកូរ៉េខាងត្បូង ត្រឹមរយៈពេល២៤ម៉ោងចុងក្រោយ ដែលជាហេតុបង្កការរំខានដល់ជើងហោះហើរ ថែមទាំងបង្កអគ្គិភ័យឆាបឆេះលើដំបូលផ្ទះរបស់ប្រជាជនកូរ៉េខាងត្បូង។ យោងការផ្សាយ CNA។

ប៉េងប៉ោងមួយបានបង្ខំអាកាសយានដ្ឋាន Gimpo ក្នុងទីក្រុងសេអ៊ូល ឲ្យផ្អាកការហោះហើរនិងការចុះចតប្រមាណ២ម៉ោង កាលពីល្ងាចថ្ងៃពុធ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ប៉េងប៉ោងរបស់កូរ៉េខាងជើងក៏រំខានដល់ការធ្វើចរាចរណ៍ជាច្រើនលើកនៅព្រលានយន្តហោះអន្តរជាតិ Incheon ដ៏ធំរបស់កូរ៉េខាងត្បូង។
ស្របពេលជាមួយគ្នានោះ ប៉េងប៉ោងក៏បង្កការឆាបឆេះដំបូលផ្ទះប្រជាជនក្នុងខេត្តGyeonggi ក្បែរទីក្រុងសេអ៊ូល ប៉ុន្តែក្រុមពន្លត់អគ្គិភ័យបានជួយពន្លត់ទាន់ពេលវេលា។

មុននេះប៉េងប៉ោងកូរ៉េខាងជើងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយធ្លាក់ចូលក្នុងបរិវេណវិមានប្រធានាធិបតី Yoon Suk Yeol នៅទីក្រុងសេអ៊ូល ទោះបីទីនោះត្រូវបានដាក់ជាតំបន់គ្មានការហោះហើរក៏ដោយ ហើយនោះជាលើកទីមួយ ដែលការិយាល័យមេដឹកនាំកូរ៉េខាងត្បូង ត្រូវយាយីដោយប៉េងប៉ោងបង្ហោះចេញពីដីកូរ៉េខាងជើង។
ឧប្បត្តិហេតុនេះ កើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយោធាកូរ៉េខាងត្បូង ប្រតិកម្មទៅកូរ៉េខាងជើងដែលចាប់ផ្តើមដាក់គ្រឿងបំពងសំឡេងហើយបើកឮៗ នៅតាមព្រំដែនឡើងវិញ។
បងប្អូនគូសត្រូវកូរ៉េខាងត្បូងនិងកូរ៉េខាងជើងសុទ្ធតែបានជ្រើសយកវិធីសាស្រ្តបង្ហោះប៉េងប៉ោង ក្នុងយុទ្ធនាការឃោសនារបស់ខ្លួន ចាប់តាំងពីសង្គ្រាមកូរ៉េអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ហើយនេះគឺជាការបង្ហោះលើកទីដប់របស់កូរ៉េខាងជើងនៅឆ្នាំ២០២៤ ក្នុងអ្វីដែលខ្លួនអះអាងថា ដើម្បីសងសឹកចំពោះសកម្មជនកូរ៉េខាងត្បូង ដែលក៏បង្ហោះប៉េងប៉ោងដូចគ្នានេះដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លើកនេះ ប៉េងប៉ោងផ្ទុកសំរាមរបស់កូរ៉េខាងជើង ធ្លាក់ចូលបរិវេណវិមានប្រធានាធិបតី កូរ៉េខាងត្បូង តែម្តង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


