ព័ត៌មានអន្ដរជាតិ
លើកនេះ ប៉េងប៉ោងផ្ទុកសំរាមរបស់កូរ៉េខាងជើង ធ្លាក់ចូលបរិវេណវិមានប្រធានាធិបតី កូរ៉េខាងត្បូង តែម្តង
ប្រទេសកូរ៉េខាងជើង នៅតែបន្តធ្វើយុទ្ធនាការបង្ហោះប៉េងប៉ោងផ្ទុកសំរាមចូលដីកូរ៉េខាងត្បូង ដោយលើកនេះ វាធ្លាក់ចូលដល់ក្នុងបរិវេណវិមានប្រធានាធិបតី Yoon Suk Yeol នៅទីក្រុងសេអ៊ូលតែម្តង ទោះទីនោះ ត្រូវបានដាក់ជាតំបន់គ្មានការហោះហើរក៏ដោយ។

តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤, នេះជាលើកទីមួយហើយ ដែលការិយាល័យមេដឹកនាំកូរ៉េខាងត្បូង ត្រូវយាយីដោយប៉េងប៉ោង បង្ហោះចេញពីដីកូរ៉េខាងជើង។
ពាក់ព័ន្ធបញ្ហានេះ សារព័ត៌មាន Yonhap រាយការណ៍ថា យោធា មិនបានបាញ់បំផ្ទុះប៉េងប៉ោងនោះឡើយ ព្រោះបារម្ភថា វាអាចមានផ្ទុកសារធាតុ ដែលអាចរីកសាយភាយបាន។

ស្របពេលជាមួយគ្នានោះ ក្រុមឆ្លើយតបអាវុធគីមី ជីវសាស្ត្រ និងវិទ្យុសកម្ម ក៏ត្រូវបានបញ្ជូនទៅពិនិត្យមើលប៉េងប៉ោងដែរ ប៉ុន្តែពួកគេ មិនបានរកឃើញសារធាតុបង្កការចម្លងរោគ ឬហានិភ័យសុវត្ថិភាពអ្វីឡើយ។
មិនមែនត្រឹមសេអ៊ូលទេ ប៉េងប៉ោង ក៏ធ្លាក់នៅតំបន់មួយចំនួនទៀតក្នុងរដ្ឋធានីនេះដែរ ខណៈក្រុមមន្ត្រីបានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងឡាយ កុំឲ្យប៉ះពាល់ប៉េងប៉ោងឲ្យសោះ ហើយត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់មូលដ្ឋានយោធាឬប៉ុស្តិប៉ូលិស ដែលស្ថិតនៅជិតបំផុត។

គួរបញ្ជាក់ថា ឧប្បត្តិហេតុចុងក្រោយនេះ កើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយោធាកូរ៉េខាងត្បូង ប្រតិកម្មទៅកូរ៉េខាងជើង ដែលបានចាប់ផ្តើមដាក់គ្រឿងបំពងសំឡេងហើយបើកឮៗ នៅតាមព្រំដែនឡើងវិញ។
សូមជម្រាបជាថ្មី បងប្អូនកូរ៉េទាំងពីរ សុទ្ធតែបានជ្រើសយកវិធីសាស្រ្តបង្ហោះប៉េងប៉ោង ក្នុងយុទ្ធនាការឃោសនារបស់ខ្លួន ចាប់តាំងពីសង្គ្រាមកូរ៉េអំឡុងទសវត្សរ៍ឆ្នាំ១៩៥០មក ហើយរឿងហេតុថ្ងៃពុធ គឺជាការបង្ហោះលើកទីដប់របស់កូរ៉េខាងជើងនៅឆ្នាំនេះ ក្នុងអ្វីដែលខ្លួនអះអាងថា ដើម្បីសងសឹកចំពោះសកម្មជនកូរ៉េខាងត្បូង ដែលក៏បង្ហោះប៉េងប៉ោងដូចគ្នានេះដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២១ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


