ព័ត៌មានអន្ដរជាតិ
មន្ត្រីយោធាចិនចោទអង្គការណាតូកំពុងចំណេញពីសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
ពេលស្នើឲ្យធ្វើអត្ថាធិប្បាយ លើសេចក្តីប្រកាសរបស់អង្គការណាតូ នៅឯកិច្ចប្រជុំកំពូល ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីកាលពីដើមខែនេះ ដែលចង្អុលចំៗថា ទីក្រុងប៉េកាំងគឺជា អ្នកជួយរៀបចំសង្គ្រាមរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន, អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក ចាង ស៊ែវកាង បានច្រានចោលការចោទប្រកាន់គ្មានមូលដ្ឋានខាងលើ ហើយប្រាប់ទៅអ្នកយកព័ត៌មានថា បណ្តាប្រទេសជាសមាជិកសម្ព័ន្ធភាពយោធាណាតូ ដែលដឹកនាំដោយអាមេរិកទៅវិញទេ ដែលកំពុងទទួលបានផលចំណេញពីជម្លោះនៅអ៊ុយក្រែន។

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ខែកក្កដា ឆ្នាំ២០២៤ លោក ចាង និយាយថា៖«សម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកនៅតែបន្តដុតភ្លើងនិងទទួលបានផលចំណេញពីសង្គ្រាមនេះ។ អង្គការណាតូត្រូវឆ្លុះកញ្ចក់មើលខ្លួនឯងសិន មុនទម្លាក់កំហុសលើចិន»។
ស្របពេលជាមួយគ្នានោះ លោកថែមទាំងចោទសម្ព័ន្ធលោកខាងលិចមួយនេះថា ចេះតែដើរបង្កជម្លោះជុំវិញពិភពលោក ជាក់ស្តែងដូចជានៅអ៊ុយក្រែន ដល់អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងលីប៊ីជាដើម ដែលណាតូបាននាំមកនូវសង្គ្រាម ព្រមទាំងគ្រោះមហន្តរាយដល់តំបន់ទាំងនេះ និងប្រជាជនរបស់ពួកគេ។

ទីក្រុងប៉េកាំងបានច្រានចោលម្តងហើយម្តងទៀតនូវការចោទប្រកាន់ដែលថា ខ្លួនជួយទីក្រុងមូស្គូគេចវេសពីការដាក់ទណ្ឌកម្ម និងជំរុញដល់ឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី។ តួយ៉ាង ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ប្រទេសចិន បានដាក់ចេញគោលការណ៍សន្តិភាព១២ចំណុច ហើយចាប់តាំងពីពេលនោះមក ក្នុងអំឡុងកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន មហាអំណាចចិនបានខិតខំខ្លាំងណាស់ដើម្បីសម្របសម្រួលជម្លោះនេះ។
ជុំវិញជម្លោះរុស្ស៊ីនេះដែរ ទីក្រុងមូស្គូ បានបញ្ជាក់ថា ដើមចមគឺដោយសារតែការពង្រីកខ្លួនរបស់ណាតូទៅទិសខាងកើត និងកិច្ចសហប្រតិបត្តិការយោធាជាមួយក្រុងកៀវ ហើយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន តែងសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រូវតែក្លាយជាប្រទេសអព្យាក្រឹត បោះបង់ចោលគំនិតចូលរួមជាមួយអង្គការណាតូ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន រិះគន់ការចោទប្រកាន់របស់ណាតូ ដែលថាខ្លួនជាអ្នកចាក់ឲ្យមានសង្គ្រាមនៅអ៊ុយក្រែន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៥ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ