ព័ត៌មានអន្ដរជាតិ
លោក Yoon Suk Yeol បន្ទន់ជំហរខ្លួនជាមួយរបបកូរ៉េខាងជើង
បងប្អូនគូសត្រូវកូរ៉េខាងត្បូងនិងកូរ៉េខាងជើងដែលរងការប្រេះឆាយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ អាចបន្ធូរភាពតានតឹងនឹងគ្នា បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានផ្តល់អនុសាសន៍បង្កើតស្ថាប័នពិគ្រោះយោបល់ការងារជាមួយកូរ៉េខាងជើង។
ក្រោយការឈ្នះឆ្នោតនិងចូលកាន់តំណែងប្រធានាធិបតីក្នុងឆ្នាំ២០២២ លោក Yoon Suk Yeol ដែលជាអ្នកប្រកាន់គោលនយោបាយតឹងរឹងមួយរូបចំពោះរបបទីក្រុងព្យុងយ៉ាង បានបង្ហាញជំហរទន់ភ្លន់ឡើងវិញះដើម្បីពិភាក្សារកវិធីបន្ធូរបន្ថយភាពតានតឹង និងបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ខណៈដែលលោកបានដាក់ចេញនូវចក្ខុវិស័យលើការបង្រួបបង្រួមជាមួយប្រទេសជិតខាង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNAនៅថ្ងៃទី១៥ខែសីហានេះ។

នៅក្នុងសុន្ទរកថាថ្ងៃរំដោះជាតិដែលប្រារព្ធខួបលើកទី៧៩នៃឯករាជ្យភាពពីការគ្រប់គ្រងអាណានិគមរបស់ប្រទេសជប៉ុនឆ្នាំ ១៩១០-១៩៤៥ បន្ទាប់ពីសង្គ្រាមលោកលើកទី២ លោក Yoon បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច ប្រសិនបើកូរ៉េខាងជើង «បោះជំហានមួយជំហាន» ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ។
ជាមួយគ្នានេះលោក Yoon ថាការបើកដំណើរការក្រុមការងារអន្តរកូរ៉េនេះ អាចជួយបន្ធូរបន្ថយភាពតានតឹង និងដោះស្រាយបញ្ហានានា ចាប់ពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដល់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងជួយដល់ការជួបជុំគ្រួសារដែលបែកបាក់ដោយសង្រ្គាមកូរ៉េឆ្នាំ ១៩៥០-៥៣។

លោកYoon បានប្រើសុន្ទរកថានេះជាឱកាសមួយដើម្បីបង្ហាញគម្រោងសម្រាប់ការបង្រួបបង្រួម និងធ្វើការផ្សព្វផ្សាយជាថ្មីទៅកាន់ទីក្រុងព្យុងយ៉ាង បន្ទាប់ពីការផ្តល់ជូនថ្មីៗរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងការផ្តល់ជំនួយសង្គ្រោះសម្រាប់ការខូចខាតដោយទឹកជំនន់នៅភាគខាងជើងដែលត្រូវបានច្រានចោល។ទោះយ៉ាងណាក្ដីរំពឹងទុកពីការបង្រួបបង្រួមហាក់នៅឆ្ងាយ ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរមានកម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ ស្របពេលដែលកូរ៉េខាងជើងកំពុងជំរុញសមត្ថភាពនុយក្លេអ៊ែរ និងម៉ីស៊ីលរបស់ខ្លួន ហើយចាត់វិធានការដើម្បីកាត់ផ្តាច់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ដោយចាត់ទុកកូរ៉េខាងត្បូងជាសត្រូវចម្បង។
គួរបញ្ជាក់ថាសុន្ទរកថានេះបានកើតឡើងចំពេលមានជម្លោះជាមួយសមាជិកសភាបក្សប្រឆាំងជុំវិញការតែងតាំងលោក Yoon ដែលពួកគេចាត់ទុកថាជាអ្នកគាំទ្រប្រទេសជប៉ុនជាអ្នកត្រួតពិនិត្យឡើងវិញដើម្បីមើលការខុសត្រូវលើសារមន្ទីរឯករាជ្យជាតិ ដែលជាសញ្ញាមួយផ្សេងទៀតនៃការបែងចែកនយោបាយ និងមតិផ្សេងគ្នាជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់លោក Yoon ក្នុងការពង្រឹងទំនាក់ទំនងសន្តិសុខជាមួយទីក្រុងតូក្យូ។យ៉ាងណាការិយាល័យរបស់លោក Yoon បាននិយាយថាមានការយល់ច្រឡំអំពីការតែងតាំងនេះ ហើយកំពុងស្វែងរកវិធីដើម្បីដោះស្រាយ។
នៅក្នុងសុន្ទរកថានោះលោក Yoon ក៏បានលើកឡើងពីគំនិតនៃផែនការបើកសន្និសីទអន្តរជាតិស្តីពីសិទ្ធិមនុស្សរបស់ប្រទេសកូរ៉េខាងជើង និងមូលនិធិមួយដើម្បីលើកកម្ពស់ការយល់ដឹងជាសកលអំពីបញ្ហានេះ គាំទ្រក្រុមសកម្មជន និងពង្រីកលទ្ធភាពទទួលបានព័ត៌មានពីខាងក្រៅរបស់ប្រជាជនកូរ៉េខាងជើងឲ្យបានយល់អំពីតម្លៃនៃសេរីភាព៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


