ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ថ្កោលទោសអាមេរិកដែលលក់ឧទ្ធម្ភាគចក្រយោធាឲ្យកូរ៉េខាងត្បូង
បើតាមការចុះផ្សាយរបស់សារព័ត៌មាន KCNA នៅថ្ងៃទី២៣ខែសីហា ក្រសួងការបរទេសកូរ៉េខាងជើងបានថ្កោលទោសគម្រោងលក់ឧទ្ធម្ភាគចក្រយោធា Apache របស់សហរដ្ឋអាមេរិកទៅឲ្យកូរ៉េខាងត្បូង ដោយប្ដេជ្ញាថានឹងចាត់វិធានការបន្ថែមទៀតដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន។

មន្ទីរបញ្ចកោណ បានប្រកាសកាលពីថ្ងៃទី១៩ខែសីហាថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់ប្រភេទឧទ្ធម្ភាគចក្រវាយប្រហារ AH-64E Apache ចំនួន ៣៦គ្រឿង និងឧបករណ៍ផ្សេងៗបំពាក់លើឧទ្ធម្ភាគចក្ររួមទាំងមីស៊ីលផងដែរ ក្នុងតម្លៃប្រហែល ៣,៥ពាន់លានដុល្លារ ដើម្បីគាំទ្រដល់កូរ៉េខាងត្បូងទប់ទល់នឹងការគំរាមកំហែងពីសត្រូវ ក៏ដូចជាចូលរួមនៅក្នុងប្រតិបត្តិការក្នុងតំបន់។
កូរ៉េខាងជើង បានរិះគន់គម្រោងលក់នេះថាជាសកម្មភាពធ្វើឲ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ ខណៈអាមេរិកនិងកូរ៉េខាងត្បូងកំពុងរៀបចំសមយុទ្ធយោធា Ulchi Freedom Shield ប្រចាំឆ្នាំរួមគ្នា។ ក្រសួងការបរទេសកូរ៉េខាងជើង បានរៀបរាប់ថា៖ «នេះគឺជាទង្វើញុះញង់ដែលព្រហើននៃការបង្កើនអស្ថិរភាពសន្តិសុខនៅក្នុងតំបន់»។
បន្ថែមពីនេះ កូរ៉េខាងជើងបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថាបានបង្កើនការប្រឈមមុខដាក់គ្នាផ្នែកយោធា «រំខានដល់តុល្យភាពយោធា ហើយបង្កើនគ្រោះថ្នាក់នៃជម្លោះថ្មី» នៅក្នុងតំបន់តាមរយៈការផ្គត់ផ្គង់អាវុធដ៍គ្រោះថ្នាក់ដល់សម្ព័ន្ធមិត្តរបស់ខ្លួន។ ក្រុងព្យុងយ៉ាង បានប្រកាសថែមទៀតថា យុទ្ធសាស្ត្ររារាំងរបស់ខ្លួន គឺពង្រឹងលើការការពារសន្តិសុខ និងផលប្រយោជន៍ជាតិ ព្រមទាំងសន្តិភាពក្នុងតំបន់ ដោយសន្យាថានឹងធ្វើសកម្មភាពយោធាជាបន្តបន្ទាប់ ដើម្បីជំរុញការការពារខ្លួន៕
ដោយ៖ ឈាង
ចុចអាន៖ អាមេរិក អនុម័តការលក់ឧទ្ធម្ភាគចក្រយោធាតម្លៃ៣,៥ពាន់លានដុល្លារឲ្យកូរ៉េខាងត្បូង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


