ព័ត៌មានអន្ដរជាតិ
អាមេរិក អនុម័តការលក់ឧទ្ធម្ភាគចក្រយោធាតម្លៃ៣,៥ពាន់លានដុល្លារឲ្យកូរ៉េខាងត្បូង
សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ខែសីហាបានអនុម័តការលក់ឧទ្ធម្ភាគចក្រយោធាក្នុងតម្លៃ ៣,៥ពាន់លានដុល្លារទៅឲ្យកូរ៉េខាងត្បូង។ ការលក់នេះ មានប្រភេទឧទ្ធម្ភាគចក្រវាយប្រហារ AH-64E Apache ចំនួន ៣៦គ្រឿង និងឧបករណ៍ផ្សេងៗបំពាក់លើឧទ្ធម្ភាគចក្ររួមទាំងមីស៊ីលផងដែរ។

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) របស់អាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការលក់ដែលបានស្នើឡើងនេះ នឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់សាធារណរដ្ឋកូរ៉េ ក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត ដោយផ្តល់នូវកម្លាំងដ៏គួរឲ្យទុកចិត្តដែលអាចរារាំងសត្រូវ និងចូលរួមក្នុងប្រតិបត្តិការក្នុងតំបន់»។
សេចក្តីថ្លែងការណ៍ដដែល បានរៀបរាប់ទៀតថា ការលក់នេះនឹងជួយពង្រឹង «សន្តិសុខនៃសម្ព័ន្ធមិត្តដ៏សំខាន់ ដែលជាកម្លាំងសម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
DSCA បានបញ្ជាក់ថា ក្រុមហ៊ុនដែលនឹងផលិតឧទ្ធម្ភាគចក្រយោធាក្នុងកិច្ចព្រមព្រៀងនេះ មានចំនួន២ គឺក្រុមហ៊ុន Boeing និងក្រុមហ៊ុន Lockheed Martin។
ជាការកត់សម្គាល់ ការប្រកាសស្ដីពីការអនុម័តការលក់ឧទ្ធម្ភាគចក្រយោធានេះ ធ្វើឡើងនៅថ្ងៃតែមួយដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលបានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំដ៏ធំមួយ ដោយមានគោលបំណងទប់ទល់នឹងការគំរាមកំហែងពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ សមយុទ្ធ Ulchi Freedom Shield នឹងប្រព្រឹត្តរហូតដល់ថ្ងៃទី២៩ខែសីហា ដែលមានការចូលរួមពីក្រុមយោធារាប់ម៉ឺននាក់រវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


