ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន អំពាវនាវឲ្យបេឡារុសដកទ័ពចេញពីព្រំដែន
អ៊ុយក្រែន កាលពីថ្ងៃអាទិត្យបានអំពាវនាវឲ្យប្រទេសបេឡារុសដកក្រុមកងទ័ពពិសេសរបស់ខ្លួនចេញពីតំបន់ព្រំដែនរួមគ្នារវាងប្រទេសទាំង២។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ព័ត៌មាន Reuters នៅថ្ងៃទី២៦ខែសីហា។

ក្រសួងការបរទេសអ៊ុយក្រែន បានព្រមានបេឡារុសកុំឲ្យប្រព្រឹត្ត «កំហុសសោកនាដកម្ម» ខណៈពេលដែលខ្លួនស្ថិតនៅក្រោមសម្ពាធពីទីក្រុងមូស្គូ។ សេចក្តីថ្លែងការណ៍របស់អ៊ុយក្រែន បានជំរុញឲ្យកងកម្លាំងប្រដាប់អាវុធបេឡារុស «បញ្ឈប់សកម្មភាពមិនរាក់ទាក់» និងដកកងទ័ពរបស់ពួកគេចេញពីបន្ទាត់ព្រំដែន។
បើយោងតាមក្រសួងការបរទេសអ៊ុយក្រែន ក្នុងចំណោមទ័ពដែលបេឡារុសដាក់ពង្រាយនៅព្រំដែន រួមមានទាំងកងកម្លាំងពិសេស និងក្រុមអតីតយុទ្ធជនស៊ីឈ្នួល Wagner។ ចំណែកឯសព្វាវុធរបស់ពួកគេ មាន រថក្រោះ កាំភ្លើងធំ ខែលការពារដែនអាកាស និងសម្ភារៈវិស្វកម្ម ដែលមានទីតាំងនៅតំបន់ Gomel ជិតព្រំដែនភាគខាងជើងប្រទេសអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍អ៊ុយក្រែន បានប្រកាសថា អ៊ុយក្រែន «មិនដែល ហើយនឹងមិនចាត់វិធានការមិនរាក់ទាក់ណាមួយប្រឆាំងនឹងប្រជាជនបេឡារុសនោះទេ»។
ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ធ្លាប់បាននិយាយកាលពីថ្ងៃទី១៨ខែសីហាថា អ៊ុយក្រែនបានឈរជើងទាហានជាង ១២ម៉ឺននាក់ នៅព្រំដែនជាមួយប្រទេសបេឡារុស ហើយបានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធជិតមួយភាគបីរបស់ខ្លួននៅតាមព្រំដែនទាំងមូល។
បេឡារុស្ស បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានបញ្ជូនយន្តហោះ កងកម្លាំងការពារដែនអាកាស និងរថពាសដែកទៅកាន់ព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


