ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ចាប់ផ្ដើមដាក់ពង្រាយយន្តហោះចម្បាំង F-16 ប្រើប្រាស់
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លាឌឺមៀរ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃទី៤ខែសីហាថា អ្នកបើកយន្តហោះអ៊ុយក្រែនបានចាប់ផ្តើមហោះហើរ F-16 សម្រាប់ប្រតិបត្តិការនៅក្នុងប្រទេស ក្រោយពីរង់ចាំយន្តហោះចម្បាំងផលិតដោយសហរដ្ឋអាមេរិកនេះអស់រយៈពេលជាង២៩ខែ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី។

មេដឹកនាំអ៊ុយក្រែន បាននិយាយ៖ «យន្តហោះ F-16 ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន។ យើងធ្វើវាបានហើយ។ ខ្ញុំមានមោទកភាពចំពោះកម្លាំងរបស់យើងដែលចេះជំនាញយន្តហោះទាំងនេះ ហើយបានចាប់ផ្តើមប្រើវាសម្រាប់ប្រទេសរបស់យើង»។
ការមកដល់នៃយន្តហោះចម្បាំងទាំងនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់អ៊ុយក្រែនបន្ទាប់ពីការរង់ចាំអស់ជាច្រើនខែ បើទោះជាប្រភពដែលឲ្យ និងចំនួនយន្តហោះជាក់លាក់នៅមិនទាន់បង្ហាញឲ្យដឹងនោះទេ។ មួយវិញទៀត គេក៏នៅមិនទាន់ដឹងថាឥទ្ធិពលនៃ F-16 ធំធេងប៉ុណ្ណាដែរនៅក្នុងការពង្រឹងវិស័យការពារដែនអាកាស និងនៅលើសមរភូមិរបស់អ៊ុយក្រែន។
F-16 បានបំពាក់កាណុងគ្រាប់ទំហំ ២០មិល្លិម៉ែត្រ ហើយអាចផ្ទុកគ្រាប់បែក គ្រាប់រ៉ុកកែត និងគ្រាប់មីស៊ីល។
លោក ហ្សេលេនស្គី បានបញ្ជាក់ថា អ៊ុយក្រែននៅតែមិនមានអ្នកបើកយន្តហោះគ្រប់គ្រាន់ដែលបានទទួលការបណ្តុះបណ្តាល ដើម្បីប្រើប្រាស់ F-16 នៅឡើយទេ ហើយ F-16 ដែលមកដល់ក៏មិនទាន់គ្រប់គ្រាន់អាចបំពេញតម្រូវការអ៊ុយក្រែនបានពេញលេញផងដែរ។ លោក ហ្សេលេនស្គី ថា៖ «រឿងវិជ្ជមានគឺថាយើងកំពុងរំពឹងថានឹងមានយន្តហោះ F-16 បន្ថែមទៀត … ឥឡូវនេះកម្លាំងជាច្រើនកំពុងហ្វឹកហាត់»។
កន្លងមក អ៊ុយក្រែនបានពឹងផ្អែកលើប្រភេទយន្តហោះចម្បាំងចាស់ៗតាំងពីសម័យសូវៀត ហើយត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំងទំនើបថ្មីៗរបស់រុស្ស៊ី។
ពាក់ព័ន្ធនឹងរឿងដឹកជញ្ជូន F-16 មកដល់ទឹកដីអ៊ុយក្រែន រុស្ស៊ីបានអះអាងថា ខ្លួនបាននិងកំពុងកំណត់គោលដៅដែលអាចជាឃ្លាំងផ្ទុកយន្តហោះចម្បាំងដ៏ទំនើបទាំងនេះ ហើយរុស្ស៊ីប្តេជ្ញាថានឹងបាញ់ទម្លាក់ពួកវាឲ្យអស់ដើម្បីកុំឲ្យជះឥទ្ធិពលដល់សង្រ្គាមដែលកំពុងកើតមាន។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយកាលពីថ្ងៃទី១ខែសីហាថា យន្តហោះចម្បាំង F-16 ដែលប្រទេសលោកខាងលិច បញ្ជូនទៅកាន់អ៊ុយក្រែន នឹងមិនអាចជួយផ្លាស់ប្តូរស្ថានភាពនៅសមរភូមិបានឡើយ ព្រោះថា វាមិនមែនជា «ថ្នាំវេទមន្ត» ទេ។ លោក Peskov សង្កត់ធ្ងន់ថា ទីក្រុងកៀវ ក៏ដឹងរឿងនេះដែរ។ យន្តហោះទាំងនេះ នឹងត្រូវបាញ់ទម្លាក់និងកម្ទេច ហើយនឹងថយចំនួនបន្តិចម្តងៗ៕
ដោយ៖ ឈាង
ចុចអាន៖ រុស្ស៊ី៖ F-16 មិនមែន «ថ្នាំវេទមន្ត» សម្រាប់ អ៊ុយក្រែន ទេ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


