ព័ត៌មានអន្ដរជាតិ
អាមេរិកផ្ដល់ជំនួយ២៥០លានដុល្លារបន្ថែម ខណៈអ៊ុយក្រែនជំរុញសម្ព័ន្ធមិត្តអនុញ្ញាតឲ្យខ្លួនប្រើមីស៊ីលចម្ងាយឆ្ងាយ
លោក Volodymyr Zelensky បានជំរុញសម្ព័ន្ធមិត្តលោកខាងលិចអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារគោលដៅនានាក្នុងប្រទេសរុស្ស៊ី និងបង្កើនសម្ពាធលើទីក្រុងមូស្គូ ដើម្បីបញ្ចប់សង្រ្គាម។ ការជំរុញនេះ ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយយោធាបន្ថែមចំនួន ២៥០លានដុល្លារដល់អ៊ុយក្រែន ដែលត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin នៅក្នុងកិច្ចប្រជុំមួយនៅឯមូលដ្ឋានទ័ពអាកាសអាល្លឺម៉ង់ កាលពីថ្ងៃទី៦ខែកញ្ញា។

លោក Zelensky បាននិយាយថា៖ «យើងត្រូវមានសមត្ថភាពរយៈចម្ងាយឆ្ងាយនេះ មិនត្រឹមតែនៅលើទឹកដីដែលកាន់កាប់របស់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏នៅលើទឹកដីរុស្ស៊ីផងដែរ ដើម្បីឲ្យរុស្ស៊ីមានការលើកទឹកចិត្តក្នុងការស្វែងរកសន្តិភាព។ យើងត្រូវធ្វើឲ្យទីក្រុងរបស់រុស្ស៊ី និងសូម្បីតែទាហានរុស្ស៊ីគិតអំពីអ្វីដែលពួកគេត្រូវការរវាង សន្តិភាព ឬក៏ [ប្រធានាធិបតីរុស្ស៊ី] ពូទីន»។
ប្រធានាធិបតីអ៊ុយក្រែនក៏បានថ្លែងអំណរគុណផងដែរដល់ប្រទេសដែលបានផ្គត់ផ្គង់យន្តហោះចម្បាំង F-16 និងប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយដូចជា Storm Shadow ប៉ុន្តែបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលទីក្រុងកៀវត្រូវការប្រភេទអាវុធទាំងនោះបន្ថែមទៀតដើម្បីនាំលោក ពូទីន «និងរដ្ឋាភិបាលរុស្ស៊ីទៅកាន់តុចរចា»។
កងកម្លាំងរបស់ទីក្រុងមូស្គូបច្ចុប្បន្នកំពុងវាយលុកទៅមុខនៅក្នុងតំបន់ Donbas ដោយលោក ពូទីន កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ការដណ្ដើមយកតំបន់ភាគខាងកើតនេះគឺជា «គោលបំណងចម្បង» របស់លោកនៅក្នុងសង្គ្រាម។ ទន្ទឹមគ្នានេះដែរ លោក ពូទីន បានឲ្យដឹងទៀតថា ការលុយលុករបស់អ៊ុយក្រែនចូលតំបន់ Kursk លើទឹកដីរុស្ស៊ី មិនបានដាក់សម្ពាធក្រុងមូស្គូឲ្យបង្អាក់ការវាយសម្រុករបស់ខ្លួនឡើយ ពោលគឺរុស្ស៊ីបន្តវាយចូលកាន់តែជ្រៅថែមទៀតនៅភាគខាងកើតអ៊ុយក្រែនដោយគ្មានបន្ធូរដៃសោះឡើយ។
នៅដើមសប្ដាហ៍នេះ រុស្ស៊ីបានបើកការវាយប្រហារដ៏ធំសម្បើមមិនធ្លាប់មានពីមុននៅលើទីក្រុង Poltava របស់អ៊ុយក្រែន ដែលបានសម្លាប់មនុស្ស៥៥នាក់ និងរបួសប្រមាណ៣០០នាក់។
ចាប់តាំងពីឆ្នាំ២០២២ ក្រុមសម្ព័ន្ធមិត្តបានផ្តល់ជំនួយផ្នែកសន្តិសុខចំនួន១០៦ពាន់លានដុល្លារដល់អ៊ុយក្រែន។ សហរដ្ឋអាមេរិកដែលជាអ្នកគាំទ្រដ៏ធំបំផុតរបស់ទីក្រុងកៀវ មានចំណែកជាង ៥៦ពាន់លានដុល្លារ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


