Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelenskiy ថា អ៊ុយក្រែន​ខាតបង់​ច្រើន ព្រោះ​លោកខាង​លិច​ផ្ដល់​អាវុធ​យឺត​ពេក

បានផុស

នៅ

លោកប្រធានាធិបតី Volodymyr Zelenskiy បានប្រាប់សារព័ត៌មាន CNN នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យទី១៥ខែកញ្ញាថា កងទ័ពអ៊ុយក្រែនកំពុងទទួលរងការខាតបង់យ៉ាងខ្លាំង ដោយសារតែអាវុធរបស់លោកខាងលិចបានមកដល់យឺតពេក ដើម្បី​រៀបចំកងកម្លាំងប្រដាប់អាវុធឲ្យបានត្រឹមត្រូវ។

លោក Volodymyr Zelenskiy ប្រធានាធិបតី​អ៊ុយក្រែន (រូបភាព៖ SkyNews)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រុស្ស៊ី​បាន​និង​កំពុង​ដណ្តើម​យក​ទឹកដី​នៅ​ផ្នែក​ខ្លះ​នៃ​ភាគ​ខាង​កើត​អ៊ុយក្រែន រួម​ទាំង​តំបន់ជុំវិញក្រុង Pokrovsk ដែល​ជាមជ្ឈមណ្ឌល​​ដឹកជញ្ជូន​ដ៏​សំខាន់ ហើយ​ការ​ដណ្ដើម​យក​​ទីក្រុង​នេះ​នឹង​អាចធ្វើឲ្យ​រុស្ស៊ី​ងាយ​បើកការវាយប្រហារថ្មី​ទៅ​កាន់​តំបន់​ផ្សេងៗ​ទៀត​នៅ​អ៊ុយក្រែន។

លោក Zelenskiy បាននិយាយថា ស្ថានភាពនៅភាគខាងកើតគឺ «តឹងតែងណាស់» ដោយបន្ថែមថាពាក់កណ្តាលនៃកងពលតូចរបស់អ៊ុយក្រែននៅទីនោះពុំ​មាន​សព្វាវុធ​ប្រើប្រាស់​នោះ​ទេ។

មេដឹកនាំ​អ៊ុយក្រែន បានសង្កត់​ធ្ងន់​ថា កញ្ចប់ជំនួយសព្វាវុធដែលសន្យាដោយសហរដ្ឋអាមេរិក និងប្រជាជាតិអឺរ៉ុប ត្រូវ​បាន​ដឹក​ជញ្ជូន​យឺតយ៉ាវ​ខ្លាំង ដោយ​កង​ពល​តូច​អ៊ុយក្រែន​ចំនួន​១៤​ក្រុម កំពុង​ត្រូវ​ការ​សព្វាវុធ​ទាំង​នោះ តែ​មក​ទល់​នឹង​ពេល​នេះ ការ​ផ្គត់ផ្គង់​​បាន​ផ្ដល់​ឲ្យ​កង​ពល​មិន​ដល់​៤​ក្រុម​ផង​​។

ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan កាលពីថ្ងៃសៅរ៍បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការលើកញ្ចប់ជំនួយថ្មី «ច្រើន​គួរ​សម» សម្រាប់អ៊ុយក្រែន។

លោក Zelenskiy គ្រោងនឹងជួប និង​បង្ហាញផែនការបញ្ចប់សង្រ្គាមដល់​ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅ​ក្នុង​ខែ​កញ្ញា​នេះ ពាក់ព័ន្ធ​នឹង​ចំណុច​សំខាន់ៗ​ដូចជា សន្តិសុខ ការ​គាំទ្រ​ការទូត ព្រម​ទាំង​ជំនួយ​យោធា និង​សេដ្ឋកិច្ច។

ប្រធានាធិបតី​អ៊ុយក្រែន បាន​ប្រាប់​ថា រឿងតែមួយគត់ដែលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ខ្លាចគឺប្រតិកម្មរបស់ប្រជាជនរុស្ស៊ី ប្រសិនបើសង្រ្គាម​បាន​ធ្វើ​ឲ្យ​ពួកគេរងទុក្ខ។ លោក Zelenskiy បាន​បន្ថែម​​ថា៖ «ធ្វើឲ្យអ៊ុយក្រែនរឹងមាំហើយអ្នកនឹងឃើញថាគាត់នឹងអង្គុយចុះ​រួច​ចរចា»។

លោក Zelenskiy ក៏នឹង​​ត្រៀម​ទាមទារលោក បៃដិន អនុញ្ញាត​​ឲ្យ​អ៊ុយក្រែន​ប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារគោលដៅយោធាចូល​ជ្រៅ​ទៅក្នុងប្រទេសរុស្ស៊ី ដោយហេតុ​ថា​បច្ចុប្បន្ន​​យន្តហោះ​​ចម្បាំង​ក្រុង​មូស្គូ​បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​វាយ​លុក​ចូល​ដល់​ចម្ងាយ​៥០០​គីឡូម៉ែត្រ​ហើយ​ពី​ជួរ​មុខ បើ​ធៀប​នឹងលើក​មុន​​យន្តហោះ​រុស្ស៊ី​ហ៊ាន​បើក​ចូល​ត្រឹម​តែ​១៥០​គីឡូម៉ែត្រ​ប៉ុណ្ណោះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

កីឡា៧ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម