ព័ត៌មានអន្ដរជាតិ
បន្ទាប់ពីវាយប្រហារម៉ិកស៊ិក ព្យុះ Helene ដ៏ខ្លាំងក្លានឹងបន្តមានឥទ្ធិពលនៅរដ្ឋ Florida
ខ្យល់ព្យុះ Helene ដ៏ខ្លាំងក្លាបានបោកបក់ផ្នែកខ្លះនៃប្រទេសម៉ិកស៊ិកកាលពីថ្ងៃពុធ កំពុងឆ្ពោះទៅរដ្ឋ Florida ដែលត្រូវបានព្យាករណ៍ថា ជាព្យុះដ៏មហន្តរាយមួយដែលអាចកាច់បំបាក់ផ្ទះប្រជាពលរដ្ឋបានយ៉ាងងាយស្រួល ដែលជុំរុញឲ្យអាជ្ញាធរបិទសាលារៀន និងប្រកាសភាពអាសន្ននៅទូទាំងភាគអាគ្នេយ៍នៃរដ្ឋនៅជាប់សមុទ្រ។ នេះបើយោងតានការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៦ខែកញ្ញានេះ។

មជ្ឈមណ្ឌលព្យុះសង្ឃាជាតិរបស់សហរដ្ឋអាមេរិក បាននិយាយថា ព្យុះដ៏មានឥទ្ធិពល Helene ស្ថិតនៅចម្ងាយប្រហែល ៧៣៥គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Tampa រដ្ឋ Florida។ ព្យុះសង្ឃរានេះត្រូវបានគេរំពឹងថា នឹងកើនឡើង និងបង្កើនល្បឿននៅពេលដែលវាឆ្លងកាត់ឈូងសមុទ្រម៉ិកស៊ិកឆ្ពោះទៅកាន់តំបន់ Big Bend ឆ្នេរសមុទ្រភាគពាយ័ព្យនៃរដ្ឋ Florida ដែលវាអាចជាព្យុះប្រភេទទី៤ដ៏ធំមួយមានខ្យល់បក់លើសពី១២៩គីឡូម៉ែត្រក្នុងមួយម៉ោង។
លើសពីនេះ ក្រុមអ្នកព្យាករណ៍ បាននិយាយថា ព្យុះ Helene អាចបង្កើតព្យុះដែលគំរាមកំហែងដល់អាយុជីវិត ខណៈកម្លាំងខ្យល់របស់វាបានអូសបន្លាយដល់ទៅ៥៥៥គីឡូម៉ែត្រពីចំណុចកណ្តាលរបស់វា។

ជាមួយគ្នានេះ មជ្ឈមណ្ឌលខ្យល់ព្យុះបានប្រកាសការព្រមានអំពីព្យុះសង្ឃរានិងការព្រមានអំពីព្យុះត្រូពិចបក់កាត់ភាគខាងជើងរហូតដល់រដ្ឋ North Carolina ខណៈភាគអាគ្នេយ៍អាចជួបប្រទះនឹងការដាច់ចរន្តអគ្គិសនីរយៈពេលយូរ អាចបណ្ដាលឲ្យដើមឈើដួលរលំ និងទឹកជំនន់ដ៏គ្រោះថ្នាក់ផងដែរ។
មួយរយៈចុងក្រោយនេះមានខ្យល់ព្យុះនិងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរវាយប្រហារប្រទេសនានានៅទូទាំងពិភពលោក ជាពិសេសប្រទេសនៅអាស៊ីអាគ្នេយ៍ដូចជាប្រទេសថៃ វៀតណាម ឡាវ និង មីយ៉ាន់ម៉ា ខណៈនៅអឺរ៉ុបកណ្ដាលក៏មាន គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


