ព័ត៌មានអន្ដរជាតិ
មេដឹកនាំថ្មីក្រុមហេសបូឡា បាត់ទំនាក់ទំនង មិនដឹងស្លាប់ឬរស់ ក្រោយអ៊ីស្រាអែលវាយប្រហារ
ប្រភពសន្តិសុខលីបង់ បាននិយាយកាលពីថ្ងៃសៅរ៍ទី៥ខែតុលាថា អ្នកស្នងតំណែងថ្មីជាមេដឹកនាំក្រុមហេសបូឡា បានដាច់ទំនាក់ទំនងចាប់តាំងពីថ្ងៃសុក្រ បន្ទាប់ពីការវាយប្រហារតាមដែនអាកាសរបស់អ៊ីស្រាអែល។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៦ខែតុលា។

នៅក្នុងយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងក្រុមលីបង់ដែលគាំទ្រដោយអ៊ីរ៉ង់ អ៊ីស្រាអែលបានធ្វើការវាយប្រហារដ៏ធំមួយលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយប្រភពពីមន្ត្រីអ៊ីស្រាអែល៣រូប បានឲ្យដឹងថា ការវាយប្រហារនេះកំណត់គោលដៅលើលោក Hashem Safieddine នៅក្នុងលេនដ្ឋានក្រោមដីមួយកន្លែង។
ប្រភពសន្តិសុខលីបង់៣រូបផ្សេងទៀត បានប្រាប់ថា នៅតំបន់ Dahiyeh ដែលជាលំនៅដ្ឋាន និងបន្ទាយដ៏រឹងមាំរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងទីក្រុងបេរូត មានការរារាំងបុគ្គលិកជួយសង្គ្រោះមិនឲ្យចូលទៅដល់ទីតាំងដែលរងការវាយប្រហារដោយអ៊ីស្រាអែលចាប់តាំងពីសុក្រ។
ក្រុមហេសបូឡា មិនបានធ្វើអត្ថាធិប្បាយទេរហូតមកទល់នឹងពេលនេះអំពីជោគវាសនារបស់លោក Safieddine ដែលជាមេដឹកនាំថ្មីរបស់ខ្លួន។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បាននិយាយថា អ៊ីស្រាអែលបានសម្លាប់យុទ្ធជនហេសបូឡាបានចំនួន ៤៤០នាក់នៅក្នុងប្រតិបត្តិការជើងគោកនៅភាគខាងត្បូងប្រទេសលីបង់ និងបានបំផ្លាញគោលដៅក្រុមហេសបូឡា ចំនួន ២០០០កន្លែង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


