ព័ត៌មានអន្ដរជាតិ
លោក បៃដិន ព្រមានទៅអ៊ីរ៉ង់ថា ការប៉ងធ្វើឃាតលោក ត្រាំ អាចជាការប្រកាសសង្គ្រាម
កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ទី១២ខែតុលាឆ្នាំ២០២៤ថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានព្រមានខ្លាំងៗទៅអ៊ីរ៉ង់ ប្រឆាំងការព្យាយាមធ្វើឃាតលោក ដូណាល់ ត្រាំ ដោយផ្ញើសារទៅទីក្រុងតេហេរ៉ង់ ថា បើអ៊ីរ៉ង់ ប៉ុនប៉ងយកជីវិតអ្នកកាន់តំណែងមុន ឬអតីតមន្ត្រីអាមេរិកណាម្នាក់ នោះនឹងត្រូវចាត់ទុកថាជាការប្រកាសសង្រ្គាមហើយ។

ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក Sean Savett ក៏បញ្ជាក់ដែរថា លោកបៃដិន បានបញ្ជាឲ្យធ្វើគ្រប់បែបយ៉ាងដើម្បីធានាសុវត្ថិភាពបេក្ខជនឈរឈ្មោះខាងគណបក្សសាធារណរដ្ឋ ហើយត្រូវតែស៊ើបការណ៍ឲ្យបានទាន់ពេលវេលា អំពីគ្រោះថ្នាក់ដែលគាត់អាចប្រឈមមុខ។
អ្នកនាំពាក្យខាងលើបន្តថា «យើងចាត់ទុករឿងនេះជាបញ្ហាសន្តិសុខជាតិ ហើយយើងសូមថ្កោលទោសអ៊ីរ៉ង់យ៉ាងដាច់អហង្ការ ចំពោះការគំរាមកំហែងដ៏សាហាវទាំងនេះ។ ទីក្រុងតេហេរ៉ង់នឹងប្រឈមមុខជាមួយផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើពួកគេវាយប្រហារពលរដ្ឋអាមេរិកណាម្នាក់ ទោះជាមន្ត្រីបច្ចុប្បន្នឬមន្ត្រីពីអតីតកាលក៏ដោយ»។
សូមបញ្ជាក់ជាថ្មី កាលពីចុងខែមុន លោក ត្រាំ អះអាងថា មានការគំរាមកំហែងដល់អាយុជីវិតរបស់គាត់ ចេញមកពីប្រទេសអ៊ីរ៉ង់។ ការប៉ុនប៉ងធ្វើឃាតទាំងពីរលើក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ពោលគឺមួយនៅឯការជួបជុំក្នុងរដ្ឋ Pennsylvania កាលពីខែកក្កដា និងម្តងទៀតក្នុងខែកញ្ញា នៅឯក្លឹបវាយកូនហ្គោលរបស់គាត់ក្នុងរដ្ឋ Florida គឺអាចជាប់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់។
បានជាគេគិតថាទីក្រុងតេហេរ៉ង់ នៅពីក្រោយការប៉ុនប៉ងធ្វើឃាតទាំងនេះគឺព្រោះតែ ពេលកាន់តំណែងរដ្ឋបាលលោក ត្រាំ បានបើកប្រតិបត្តិការសម្លាប់មេទ័ពអ៊ីរ៉ង់ Qassem Soleimani ហើយក្រោយមកអ៊ីរ៉ង់ ក៏ប្រកាសសងសឹកវិញ ដោយកំណត់គោលដៅមិនមែនត្រឹមលោក ត្រាំ ឡើយ ក៏ប៉ុន្តែក៏ចង់យកជីវិតមន្រ្តីអាមេរិកផ្សេងៗផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មន្ត្រីអាមេរិក៖ ឃាតករ ៥ក្រុម កំពុងតាមសម្លាប់លោក ត្រាំ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


