ព័ត៌មានអន្ដរជាតិ
ស្រីលង្កាបិតសាលាខណៈទឹកជំនន់វាយលុកស្ទើរពេញប្រទេស
ប្រទេសស្រីលង្កាបានប្រកាសបិទសាលារៀននៅក្នុងរដ្ឋធានីកូឡុំបូ និងតំបន់ជាយក្រុងនេះ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់នៅតំបន់ជាច្រើននៃប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP។

ភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍នេះ បានធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងផ្នែកជាច្រើននៃប្រទេស ដោយបានជន់លិចផ្ទះ វាលស្រែ និងផ្លូវថ្នល់។ មនុស្ស៣នាក់បានលង់ទឹកស្លាប់ ខណៈដែលមនុស្សប្រហែល ១៣៤០០០ នាក់បានរងផលប៉ះពាល់ដោយទឹកជំនន់នេះ។ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេស។
ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់បានធ្វើឱ្យខូចខាតផ្ទះចំនួន ២៤០ ហើយមនុស្សជិត ៧០០០នាក់ ត្រូវបានជម្លៀសចេញ ខណៈអាជ្ញាធរបានកាត់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដើម្បីជាការប្រុងប្រយ័ត្ន។ កងទ័ពជើងទឹក និងកងទ័ពត្រូវបានដាក់ពង្រាយដើម្បីជួយសង្គ្រោះជនរងគ្រោះ ផ្តល់អាហារ និងសម្ភារៈចាំបាច់ផ្សេងៗទៀត ខណៈទឹកជំនន់នៅតំបន់ខ្លះ ទឹកបានចូលដល់ដំបូលផ្ទះ និងដំបូលហាង។

ប្រទេសស្រីលង្កាបានកំពុងប្រឈមមុខនឹងស្ថានភាពអាកាសធាតុធ្ងន់ធ្ងរចាប់តាំងពីខែឧសភា ដែលភាគច្រើនបណ្តាលមកពីភ្លៀងមូសុងខ្លាំង។ កាលពីខែមិថុនា មនុស្ស១៦នាក់បានស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដី ខណៈប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍បានកំពុងប្រឈមនឹងបញ្ហាអាកាសធាតុប្រែប្រួល ដែលបង្កឲ្យមានព្យុះកំណាច និងទឹកជំនន់ធ្ងន់ធ្ងរសម្លាប់មនុស្សរាប់សិបនាក់ និងការបំផ្លិតបំផ្លាញធ្ងន់ធ្ងរ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


