ព័ត៌មានអន្ដរជាតិ
លើកនេះ អ៊ីស្រាអែល បើកការវាយប្រហារ កំណត់គោលដៅលើធនាគារ ទូទាំងប្រទេសលីបង់
តាមការចុះផ្សាយរបស់ NPR នៅថ្ងៃចន្ទទី២១ខែតុលាឆ្នាំ២០២៤, កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារនៅទូទាំងប្រទេសលីបង់ ដោយលើកនេះ គឺកំណត់គោលដៅជាពិសេសលើសាខារបស់ធានា Al-Qard al-Hassan ដែលខ្លួនចោទថា ជាប្រភពផ្គត់ផ្គង់ដល់ក្រុមសកម្មប្រយុទ្ធហេសបូឡា។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ស្នូរផ្ទុះត្រូវគេឮនៅភាគខាងត្បូងទីក្រុងបេរូត ក្នុងរយៈពេលមិនដល់២៤ម៉ោងផងបន្ទាប់ពីអ៊ីស្រាអែលចេញការព្រមាន ហើយការវាយប្រហារពីរលើក ក៏កើតឡើងជិតអាកាសយានដ្ឋានទីក្រុងបេរូតផងដែរ ខណៈយន្តហោះដឹកអ្នកដំណើរកំពុងចុះចត។
មន្ត្រីចារកម្មអ៊ីស្រាអែលជាន់ខ្ពស់ ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ការវាយប្រហារដែលកំណត់គោលដៅលើធនាគារ al-Qard al-Hassan នៅទូទាំងប្រទេសលីបង់នេះ គឺដោយសារធនាគារនេះគឺជាបក្សពួករបស់ក្រុមហេសបូឡា ដែលជួយលុយកាក់ដល់ចលនាសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ ហើយថែមទាំងជួយទិញអាវុធឲ្យទៀតផង។

ជុំវិញការវាយប្រហារនេះដែរ អ្នកជំនាញខាងហិរញ្ញវត្ថុនៅក្រសួងការបរទេសនិងក្រសួងការពារជាតិអាមេរិកលោក David Asher បានលើកឡើងថា ពិតណាស់ វាពិតជាប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់វិស័យហិរញ្ញវត្ថុរបស់ប្រទេសលីបង់ ព្រោះថា ធនាគារ al-Qard al-Hassan គឺជាអង្គភាពបញ្ចេញសាច់ប្រាក់ ដូច្នេះក្នុងករណីនេះ ប្រាក់ទាំងនោះនឹងក្លាយទៅជាសំរាម។
ការវាយប្រហារនេះកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin លើកឡើងថា តួលេខជនស៊ីវិលស្លាប់ក្នុងសង្គ្រាមអ៊ីស្រាអែល-ហេសបូឡា នៅប្រទេសលីបង់ ពិតជាខ្ពស់ខ្លាំងណាស់ ហើយជំរុញឲ្យអ៊ីស្រាអែល បន្ថយដៃបន្តិចទៅ ជាពិសេសនៅក្នុង និងជុំវិញទីក្រុងបេរូត។
សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់លីបង់, តួលេខមនុស្សស្លាប់ដោយការវាយប្រហារអាកាសរបស់អ៊ីស្រាអែលលើលីបង់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល-ហេសបូឡាផ្ទុះឡើងមក បានកើនឡើងដល់ ២ ៤៤៨នាក់ហើយ ខណៈ ១១ ៤៧១នាក់រងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីរ៉ង់ថា ក្រុមហេសបូឡា វាយប្រហារដោយដ្រូនលើលំនៅឋាននាយករដ្ឋមន្ត្រីអ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


