Connect with us

ព័ត៌មានអន្ដរជាតិ

BRICS ​ស្តារ​មុខ​មាត់​​​​រុស្ស៊ី​ដែល​អាម៉ាស់​ដោយ​សារ​ឥទ្ធិពល​បស្ចឹមប្រទេស​

បានផុស

នៅ

​ប្រធានាធិបតី​​រុស្ស៊ី​​​ លោក វ៉្លាឌីមៀ ពូទីន ​បានរីក​មុខ​រីក​មាត់​​​​មិនតិច​ទេ​ក្នុង​កិច្ចប្រជុំ​កំពូល​ BRICS​ នៅ​ឆ្នាំ​​នេះ​ដែលខ្លួន​ប្រឹងស្តារ​មុខ​មាត់​ការទូត​ឡើងវិញ ដោយ​បា​ន​​ផ្តួច​ផ្តើម​គម្រោង​ជាច្រើន​​សម្រាប់​អនុវត្ត​ក្នុង​ចំណោម​សមាជិក​ចាស់​និងសមាជិក​ថ្មី​​ក្នុង​ប្លុក​នេះ​ដើម្បី​​ធ្វើ​ឲ្យ​នយោបាយ​ការទូត​​រុស្ស៊ី​​ហាក់​ងើប​ឡើង​វិញ​​មានតុល្យភាព​​​​ជាមួយ​​បស្ចឹម​ប្រទេស​​ដែល​​ធ្វើ​ឲ្យ​ការទូត​រុស្ស៊ី​ឯកោយ៉ាង​ខ្លាំង​ចាប់​តាំងពីរ​​​ការ​វាយប្រហារចូល​អ៊ុយក្រែន​។

លោក វ្ល៉ាឌីមៀ ពូទីន ក្នុងកិច្ច​ប្រជុំ​ BRICS។ TASS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំនៃ​ប្រទេស​​ជាសមាជិក​​​​ស្ថាបនិក​​ដំបូង​​ក្នុងឆ្នាំ​២០០៦​ មាន​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ដែល​សរសេរ​អក្សកាត់ «BRIC» ហើយ​៣​ឆ្នាំ​ក្រោយ​មក គឺ​​នៅឆ្នាំ​២០០៩ ប្រទេស​​អាហ្វ្រិក​ខាងត្បូង​បាន​ចូល​ជាសមាជិក​​​ ដោយ​ត្រូវ​សរសេរ «BRICS»​។

​កាល​ឆ្នាំ​​២០២៣ ដោយសារ​ភាព​តាន​តឹង​សកល​កាន់​តែខ្លាំង​ឡើយ ប្លុកនេះ​​​បាន​ពង្រីក​ការ​អញ្ជើញ​ប្រទេស​មួយចំនួន​ទៀត​ឱ្យចូលជាស​មាជិក មាន​ដូច​ជា ប្រទេស​អេហ្ស៊ីប ប្រទេស​អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និង ប្រទេស​​អារ៉ាប់រួម (​UAE) បន្ទាប់​ពី​ពួកគេ​បាន​ដាក់​ពាក្យចូលជាសមាជិក។ ប៉ុន្តែ​​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅ​មិនទាន់​ក្លាយ​ជាសមាជិក​ពេញ​លេញ​នោះទេ​។​

ក្រៅពី​មេដឹកនាំ​សំខាន់​ៗ​​នៃ​សមាជិក​ថ្មី​នឹង​សមាជិក​ចាស់ ប្រទេសខ្លះ​ទៀត​​ដែល​មិនទាន់​បាន​ក្លាយ​ជាសមាជិក​​​​ក៏បាន​ទៅចូលរួម​កិច្ច​ប្រជុំ​កំពូល​នេះ​ដែរ រួម​មាន​​ប្រធានាធិបតី​ប្រទេស​តួកគី លោក Recep Tayyip Erdogan និង​ នាយករដ្ឋមន្ត្រី​វៀតណាម លោក Pham Minh Chinh។

ថ្លែង​ក្នុងពិធីបើក​កិច្ច​ប្រជុំ​​កំពូល​ BRICS លោក​ ពូទី បាន​បង្ហាញ​ឱ្យដឹង​ថា ប្លុក​នេះ​មាន​៣៧​ភាគរយ​​នៃទិន្នផលសេដ្ឋកិច្ចពិភពលោក នឹង​ត្រូវ​​បានព្យាករណ៍ថា ឥទ្ធិពលរបស់​​សហគមន៍​ សេដ្ឋកិច្ច​ប្លុក​ BRICS នឹងកើនឡើង ដោយ​ប្រធានាធិបតី​រុស្ស៊ី​បាន​ផ្តួច​ផ្តើមឱ្យ​​គម្រោងទូទៅចាប់ពីការ​ដោះដូរ​​​ទំនិញ​គ្រាប់ធញ្ញជាតិ រហូតដល់ដាក​ដឹក​ទំនិញ​​ទូទៅ និង​​ការ​ទូទាត់ ប្រព័ន្ធ​ទូ​ទាត់ព្រំដែន។

​ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានស្វែងរកការគាំទ្រពីមេដឹកនាំ​ BRICS ចំពេល​មាន​ការប្រឈមមុខដាក់គ្នាជាមួយលោកខាងលិចជុំវិញសង្គ្រាមនៅអ៊ុយក្រែន បាននិយាយ​ថា កំណើនសេដ្ឋកិច្ចជាមធ្យមរបស់ប្លុក​​ BRICS ​ក្នុងឆ្នាំ ២០២៤-២០២៥​ នឹងមាន ៣,៨​ភាគរយ បើធៀបនឹងកំណើនពិភពលោក​ត្រឹមចន្លោះ​ពី ៣,២​ទៅ៣,៣​ ភាគរយ​ប៉ុណ្ណោះ​។

​ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ បាន​ស្រង់​សម្តី​លោកពូទីន ដូច​បាន​និយាយថា៖«​និន្នាការ​សម្រាប់តួនាទីឈានមុខគេរបស់ BRICS នៅក្នុង​សេដ្ឋកិច្ចពិភពលោកនឹងត្រូវ​ពង្រឹង​»​ ដោយលើកឡើងពីកំណើនប្រជាជន នគរូបនីយកម្ម ការប្រមូលផ្តុំដើមទុន និងកំណើនផលិតភាពជាកត្តាសំខាន់។

ប្រទេសរុស្ស៊ី ដែលជាប្រទេសនាំចេញស្រូវសាលី​ដ៏ធំបំផុតរបស់ពិភព បាន​ជាប់​គាំង​​​ក្នុងការ​នាំចេញ​ ដោយសារ​តែ​រង់​ទណ្ឌកម្ម​ពីលោកខាងលិច និង​ពិបាក​ដោយសារ​ការ​ទូទាត់​ដែល​ធ្វើ​ឡើង​ក្រោម​ឥទ្ធិពល​ប្រាក់ដុល្លារ លោកបានស្នើឱ្យ​បង្កើត​​ការផ្លាស់ប្តូរគ្រាប់ធញ្ញជាតិ​ក្នុង​ចំណោម​ប្រទេស​​ក្នុង​ប្លុក​នេះ​​ ដែលក្រោយមកអាចត្រូវ​​ពង្រីកដើម្បីធ្វើពាណិជ្ជកម្មទំនិញសំខាន់ៗផ្សេងទៀតដូចជា ប្រេង ឧស្ម័ន និងលោហៈ។

លោកពូទីន​​បាន​និយាយថា៖​«ប្រទេស BRICS ស្ថិតក្នុងចំណោមប្រទេសផលិតកសិកម្ម​ គ្រាប់ធញ្ញជាតិ និងប្រេងធំជាងគេលើពិភពលោក។ ក្នុង​ន័យ​នេះ យើង​បាន​ស្នើ​ឲ្យ​បើក​ការ​ដោះ​ដូរ​គ្រាប់​ធញ្ញជាតិ​របស់​ក្រុមហ៊ុន BRICS»។

លោកបានបន្ថែមថា ការផ្លាស់ប្តូរនេះ«នឹងរួមចំណែកដល់ការបង្កើតសូចនាករតម្លៃសមរម្យ និងអាចព្យាករណ៍បានសម្រាប់ផលិតផល និងវត្ថុធាតុដើម ដោយពិចារណាលើតួនាទីពិសេសរបស់ខ្លួនក្នុងការធានាសន្តិសុខស្បៀង»។

លោកបញ្ជាក់​​ថា៖«​ការអនុវត្តគំនិតផ្តួចផ្តើមនេះនឹងជួយការពារទីផ្សារជាតិពីការជ្រៀតជ្រែកអវិជ្ជមានពីខាងក្រៅ»​៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម