ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសវ័យ១៥ឆ្នាំ សម្លាប់មនុស្ស៥នាក់ក្នុងគ្រួសារ ខណៈប្អូនស្រីនៅរស់ព្រោះធ្វើពុតជាដេកស្លាប់
រឿងរ៉ាវឃាតកម្មមួយនេះ កើតឡើងកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ ដោយខ្មាន់កាំភ្លើងអាយុ ១៥ ឆ្នាំនៅទីក្រុង Fall City រដ្ឋ Wash បានសម្លាប់រង្គាលក្នុងគ្រួសារចំនួន៥នាក់ និងទម្លាក់កំហុសទៅប្អូនប្រុសអាយុ១៣ឆ្នាំថាជាឃាតកសម្លាប់គ្រួសារ ទើបសម្លាប់ខ្លួនឯងតាមក្រោយ។ ប៉ុន្តែប្អូនស្រីអាយុ១១ឆ្នាំដែលរួចជីវិតព្រោះធ្វើពុតជាស្លាប់ បានលាតត្រដាងការពិត។
ប៉ូលិសបានទៅផ្ទះមួយនៅ Fall City រដ្ឋ Washington ហើយបានរកឃើញគ្រួសារ Humiston ទាំងមូលត្រូវបានសម្លាប់។ ការិយាល័យពិនិត្យសុខភាពរបស់ King County បានកំណត់អត្តសញ្ញាណអ្នកស្លាប់មាន Sarah អាយុ ៤២ ឆ្នាំ, Mark អាយុ ៤៣ ឆ្នាំ និងកូនរបស់ពួកគេ Katherine អាយុ ៧ ឆ្នាំ Joshua អាយុ ៩ឆ្នាំ និង Benjamin អាយុ ១៣ ឆ្នាំ។
យ៉ាងណាក៏ដោយ មានតែមនុស្សពីរនាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិតដែលមានរួមមាន ជនសង្ស័យ និងប្អូនស្រីអាយុ ១១ឆ្នាំ(ត្រូវបាញ់ចំនួន២គ្រាប់)។ ក្មេងប្រុសនេះត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតចំនួន ៥ ករណីក្រោមច្បាប់រដ្ឋវ៉ាស៊ីនតោន។ សវនាការត្រូវបានទាមទារដើម្បីកំណត់ថា តើករណីនេះនឹងត្រូវផ្ទេរទៅតុលាការអនីតិជនឬអត់។
បើតាមរបាយការណ៍របស់ប៉ូលិស ជនជាប់ចោទបានព្យាយាមទម្លាក់កំហុសទៅកាន់ប្អូនប្រុសរបស់ខ្លួនដែលបានស្លាប់។ ប៉ុន្តែប្អូនស្រីអាយុ ១១ ឆ្នាំដែលរួចរស់ជីវិតពីការបាញ់ប្រហារកាលពីថ្ងៃច័ន្ទបានប្រាប់អ្នកស៊ើបអង្កេតថា ជនជាប់ចោទមានបញ្ហាកាលពីពេលថ្មីៗនេះដោយសារការប្រឡងនៅសាលា ហើយកាំភ្លើងដែលប្រើក្នុងការវាយប្រហារនោះជារបស់ឪពុកនាង ដោយក្នុងចំណោមកូនៗ នាងជាមនុស្សតែម្នាក់គត់ដែលដឹងលេខកូដក្នុងប្រអប់សោដែលឪពុកគេទុកកាំភ្លើង។
បើតាមការបញ្ជាក់របស់អ្នកស៊ើបអង្កេត Aaron Thompson មកពីការិយាល័យតម្រួត King County ។ ជនសង្ស័យបានទូរស័ព្ទទៅលេខ ៩១១ នៅម៉ោងប្រហែល ៥ ព្រឹកថ្ងៃចន្ទ ដើម្បីរាយការណ៍ថា ប្អូនប្រុសរបស់គាត់អាយុ ១៣ ឆ្នាំ បានបាញ់សម្លាប់សមាជិកគ្រួសារនៅផ្ទះរបស់ពួកគេនៅ Fall City ។ ព្រោះគាត់ត្រូវបានគេដាក់ទោសបន្ទាប់ពីចាប់បានមើលរឿងអាសអាភាស។
ប៉ុន្មាននាទីក្រោយមក អ្នកជិតខាងម្នាក់បានទូរស័ព្ទទៅលេខ ៩១១ ដើម្បីរាយការណ៍ថាក្មេងស្រីអាយុ ១១ ឆ្នាំដែលរងរបួសបានមកផ្ទះរបស់គាត់ ហើយបាននិយាយថា គ្រួសាររបស់នាងត្រូវបានបងប្រុសបាញ់សម្លាប់។ នៅពេលមន្ត្រីមកដល់ ឃាត់ខ្លួនក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ហើយប្រទះឃើញសាកសពស្លាប់ក្នុងទីតាំងផ្សេងៗគ្នា។
យ៉ាងណាមិញ អ្នកស៊ើបអង្កេតជឿថា ក្មេងជំទង់ពិតជាបានសម្លាប់ឪពុកម្តាយរបស់គាត់ បងប្អូនពីរនាក់ និងបងស្រីម្នាក់ ហើយព្យាយាមសម្លាប់ប្អូនស្រីអាយុ ១១ ឆ្នាំរបស់គាត់ និងព្រមទាំងរៀបចំកន្លែងកើតហេតុ។ មុនពេលមន្រ្តីមកដល់ នេះបើយោងតាមឯកសាររបស់តុលាការ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដោយសារខឹងមានថ្មី ស្ត្រីវៀតណាមម្នាក់ ដាក់ថ្នាំ Cyanide បំពុលគូស្នេហ៍ឲ្យស្លាប់ភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


