ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល៖ មេដឹកនាំថ្មីក្រុមហេសបូឡា នៅមិនបានយូរនោះទេ
បន្ទាប់ពីដំណឹងនៃការតែងតាំងលោក Naim Qassem ជាមេដឹកនាំថ្មីរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡា លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ស្រាប់តែបង្ហោះសារថា នេះគឺគ្រាន់តែជា «ការតែងតាំងបណ្ដោះអាសន្ន» ប៉ុណ្ណោះ។

សារកាលពីថ្ងៃទី២៩ខែតុលារបស់លោក Gallant ដែលបង្ហោះនៅលើបណ្ដាញសង្គម X ហើយមានភ្ជាប់រូបថតមួយសន្លឹករបស់លោក Qassem បានរៀបរាប់ថា៖ «ការតែងតាំងបណ្ណោះអាសន្ន។ នៅមិនបានយូរនោះទេ»។ នៅក្នុងសារដែលបង្ហោះមួយផ្សេងទៀតជាភាសាហេព្រើរ (Hebrew) ហើយមានភ្ជាប់រូបថតដូចគ្នាដដែលនេះ បានសរសេរថា៖ «ការរាប់លេខថយក្រោយបានចាប់ផ្ដើមហើយ»។
ក្រុមហេសបូឡារបស់ប្រទេសលីបង់ បានជ្រើសមេដឹកនាំថ្មី ទៅជំនួសតំណែងលោក Sayyed Hassan Nasrallah ដែលត្រូវអ៊ីស្រាអែល សម្លាប់ក្នុងការវាយប្រហារនៅទីក្រុងបេរូត កាលពីខែកញ្ញា។ មុនសេចក្តីប្រកាសតែងតាំងនេះ លោក Qassem វ័យ៧១ឆ្នាំ ដែលជាមេដឹកនាំក្រុមសកម្មប្រយុទ្ធថ្មី ទើបរត់ភៀសខ្លួនពីប្រទេសលីបង់ ទៅកាន់ អ៊ីរ៉ង់ ដើម្បីគេចពីការតាមធ្វើឃាតពីសំណាក់អ៊ីស្រាអែល ក្រោយអ៊ីស្រាអែល សម្លាប់បានមេដឹកនាំចលនាប្រដាប់អាវុធមួយនេះជាបន្តបន្ទាប់។
សូមបញ្ជាក់ថា សកម្មភាពនយោបាយរបស់លោក Qassem បានចាប់ផ្ដើមចេញពីចលនាក្រុម Shi’ite Amal នៅលីបង់។ លោកបានចាកចេញពីក្រុមនេះនៅឆ្នាំ១៩៧៩ រួចចូលរួមជាមួយក្រុមបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់។ លោកគឺជាសហស្ថាបនិកក្រុមហេសបូឡា ដែលការបង្កើតក្រុមសកម្មប្រយុទ្ធនេះឡើងទទួលបានការគាំទ្រដោយអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ក្នុងឆ្នាំ១៩៨២៕
ដោយ៖ ឈាង
ចុចអាន៖ ហេសបូឡា រើសបានមេក្រុមថ្មី, ជាអ្នកទើបរត់គេចពីការធ្វើឃាតរបស់ អ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


