Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួន​អ្នក​ស្លាប់​កើន​លើស​៣០០០​នាក់ក្នងការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​​នៅ​​​លីបង់​

បានផុស

នៅ

ក្រសួង​សុខាភិបាល​លីបង់​ បាន​ឱ្យ​ដឹងថា ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​ប្រទេស​លីបង់ មកដល់​ពេល​នេះ​​បាន​សម្លាប់​មនុស្ស​ជាង៣០០០នាក់​ក្នុង​រយៈ​ពេល​១៣ខែ ​ចាប់​តាំង​ពី​ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​រវាង​ក្រុមហេសបូឡានិង​អ៊ីស្រាអែល តាម​បណ្តោយ​ព្រំដែន​លីបង់​ភាគ​ខាង​ត្បូង និង​ខាង​ជើង​អ៊ីស្រាអែល។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន Al Jazeera ផ្សាយ​​នៅថ្ងៃទី៥ខែវិច្ឆិកានេះ បាន​ឱ្យ​ដឹងថា ក្រសួងសុខាភិបាលបានឲ្យដឹងថា មនុស្ស ៣០០២​នាក់​ត្រូវ​បានសម្លាប់ និង១៣៤៩២នាក់បានរងរបួសចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន របស់អ៊ីស្រាអែលប្រឆាំងនឹងប្រទេសលីបង់។ នៅក្នុងតួលេខនេះបង្ហាញថា មានស្ត្រីចំនួន ៥៨៩ នាក់ និងកុមារយ៉ាងតិច ១៨៥នាក់ ក្នុងចំណោមមនុស្ស ៣០០២នាក់ត្រូវបានសម្លាប់រហូតមកដល់ពេលនេះ ។

ស្របពេលដែលអ៊ីស្រាអែលអះអាងថា យុទ្ធជនហេសបូឡា រាប់រយនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ខ្លួន សាក្សី និងរបាយការណ៍ឯករាជ្យពីសហគមន៍ដែលត្រូវបានទម្លាក់គ្រាប់បែកនៅទូទាំងប្រទេសលីបង់ បញ្ជាក់ពីចំនួនជនស៊ីវិលដែលស្លាប់បាត់បង់ជីវិតយ៉ាងច្រើនពីការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងរបស់អ៊ីស្រាអែលយ៉ាងទូលំទូលាយ និងមិនរើសមុខ។

នាយកប្រតិបត្តិអង្គការ UNICEF លោកស្រី Catherine Russell មានប្រសាសន៍ថា «ចាប់តាំងពីថ្ងៃទី ៤ ខែតុលា ឆ្នាំនេះ យ៉ាងហោចណាស់ កុមារម្នាក់បានស្លាប់ និង ១០ នាក់បានរងរបួសជារៀងរាល់ថ្ងៃ» ។ ទីភ្នាក់ងារនេះបាននិយាយថា «កុមាររាប់ពាន់នាក់ទៀតដែលបានរួចរស់ជីវិតពីការបំផ្ទុះគ្រាប់បែកឥតឈប់ឈរជាច្រើនខែ ឥឡូវនេះមានទុក្ខយ៉ាងធ្ងន់ធ្ងរដោយសារអំពើហិង្សា និងភាពចលាចលនៅជុំវិញពួកគេ»។

ចំនួនអ្នកស្លាប់កើនឡើងនេះកើតឡើង ខណៈដែលប្រជាជនលីបង់ប្រមាណ១.២លាននាក់នៃចំនួនសរុប ៥.៨ លាននាក់ត្រូវបានផ្លាស់ទីលំនៅដោយបង្ខំពីទីក្រុង ទីប្រជុំជន និងភូមិ ព្រមទាំងសង្កាត់នានាក្នុងរដ្ឋធានី Beirut ដែលអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកម្តងហើយម្តងទៀត និងបន្តចេញបញ្ជាជម្លៀសដោយបង្ខំ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានឲ្យដឹងថា ជាមធ្យមមានមនុស្សពី ៤០០ ទៅ ៦០០ នាក់មកពីប្រទេសលីបង់ បានមកដល់ប្រទេសអ៊ីរ៉ាក់ជារៀងរាល់ថ្ងៃក្នុងសប្តាហ៍កន្លងមកនេះ។ ពួកគេភាគច្រើនជាជនជាតិលីបង់ ប៉ុន្តែក៏មានការកើនឡើងផងពីការមកដល់នៃជនជាតិស៊ីរី និងប៉ាឡេស្ទីន។

ទីភ្នាក់ងារនេះបាននិយាយថា យ៉ាងហោចណាស់ជនភៀសខ្លួន ២៨,៣៥០ នាក់មកពីប្រទេសលីបង់បានមកដល់ប្រទេសនេះចាប់តាំងពីការកើនឡើងនៃការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡាក្នុងខែកញ្ញា។ ។ ទន្ទឹមនឹងនោះ មនុស្សប្រមាណ៤៧២,០០០ នាក់មកពីប្រទេសលីបង់បានឆ្លងចូលទៅក្នុងប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

(រូបភាព៖ AP)

ចំណែកនៅក្នុងប្រទេសអ៊ីស្រាអែល មនុស្សចំនួន ៧២ នាក់ត្រូវបានរាយការណ៍ថាបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហេបូឡាចាប់តាំងពីខែតុលាឆ្នាំមុន ដែលជាតួលេខរួមមានទាហានអ៊ីស្រាអែលយ៉ាងហោចណាស់ ៣០ នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធលីបង់។ លើសពីនេះមនុស្សជាង ៦០០០០នាក់ត្រូវបានផ្លាស់ទីលំនៅចេញពីផ្ទះរបស់ពួកគេនៅភាគខាងជើងប្រទេសអ៊ីស្រាអែល។

ការបញ្ឈប់ការប្រយុទ្ធគ្នាហាក់បីដូចជាផ្លូវដ៏ឆ្ងាយមួយ ចំពេលមានការកើនឡើងនៃចំនួនអ្នកស្លាប់ និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធលីបង់ និងទ្រព្យសម្បត្តិជនស៊ីវិលយ៉ាងធ្ងន់ធ្ងរ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៩ នាទីutes មុន

គ្រោះធម្មជាតិ កើតឡើងជាង ៦៨០ លើក បង្កឱ្យមនុស្សស្លាប់-របួស ជិត ១៥០ នាក់ និងបំផ្លាញផ្ទះជាង ៦ ពាន់ខ្នង ក្នុងរយៈពេល ៥ ខែ

ព័ត៌មានជាតិ៤៨ នាទីutes មុន

នាយករដ្ឋមន្ត្រីអំពាវនាវកុំឱ្យមានការរើសអើងជាតិសាសន៍ក្រោយមានបញ្ហាព្រំដែនជាមួយថៃ

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

​ពូទីន ទូលពិត សម្តេច​ប៉ាប ឡេអូ ទី១៤ រៀបរាប់​ពី​អំពើ​អាក្រក់​​​របស់​អ៊ុយក្រែន​

កីឡា៦០ នាទីutes មុន

មុន​ប៉ះ​គ្នា​ថ្ងៃ​អាទិត្យ​នេះ ប្រវត្តិ ១៣ ឆ្នាំចុងក្រោយ ព័រទុយហ្គាល់ មិនធ្លាប់ឈ្នះ អេស្ប៉ាញ ទាល់​តែ​សោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ថៃប្រកាសបិទច្រករបៀងមួយចំនួនជាបណ្តោះអាសន្នជាមួយកម្ពុជា ជាឯកតោភាគី

Sokha Hotels

ព័ត៌មានពេញនិយម