Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky៖ ការ​ផ្ដល់​សម្បទាន​ឲ្យ ពូទីន ជា​រឿង​មិន​អាច​ទទួល​យក​បាន​សម្រាប់​អ៊ុយក្រែន

បានផុស

នៅ

លោក Volodymyr Zelensky កាលពីថ្ងៃទី​៧​ខែវិច្ឆិកាបាននិយាយថា វានឹង «មិនអាចទទួលយកបានទេ» សម្រាប់​អ៊ុយក្រែន និង​អឺរ៉ុបក្នុងការផ្តល់សម្បទាន​ឲ្យ​វិមានក្រឹមឡាំង ដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី​ទៅ​លើអ៊ុយក្រែន បន្ទាប់ពីទីក្រុងមូស្គូបានទាមទារឲ្យ​លោកខាងលិចចូលរួមក្នុង​កិច្ច​ចរចាដោយផ្ទាល់ស្តីពីការបញ្ចប់សង្រ្គាម។

លោក Volodymyr Zelensky (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានទាមទារឲ្យអ៊ុយក្រែន ប្រគល់ទឹកដីបន្ថែមទៀត​នៅភាគខាងកើត និងខាងត្បូង ដើម្បីជាលក្ខខណ្ឌនៃកិច្ចចរចាសន្តិភាព ខណៈទីក្រុង​កៀវ​បានច្រានចោល​ម្តងហើយម្តងទៀត ដោយ​មិនព្រមលះបង់ទឹកដីជាថ្នូរនឹងសន្តិភាព​​ឡើយ។

អ៊ុយក្រែន និង​ប្រទេស​ជាច្រើន​នៅ​លោក​ខាង​លិច ​បារម្ភ​ថា​ ដំណោះស្រាយ​ណា​មួយ​ដែលផ្គាប់​ចិត្ត​​​​​លោក ​ពូទីន ​នឹង​ធ្វើ​ឲ្យ​មេដឹកនាំ​វិមាន​ក្រឹមឡាំង​រូប​នេះ​កាន់​តែ​​មាន​​អំនួត និង​នាំ​ឲ្យ​មាន​ការ​ឈ្លានពាន​កាន់​តែ​ខ្លាំង។

ថ្លែងទៅកាន់មេដឹកនាំអឺរ៉ុបក្នុងកិច្ចប្រជុំកំពូលមួយ​នៅ​ប្រទេសហុងគ្រី លោក Zelensky បានស្តីបន្ទោសចំពោះអ្នកដែលកំពុងដាក់សម្ពាធឲ្យ​លោកធ្វើតាម​ការទាមទារមួយចំនួនរបស់លោក ពូទីន។

លោកក៏បានចោទប្រកាន់មេដឹកនាំអឺរ៉ុបមួយចំនួនផង​ដែរ ដោយមិនបានបញ្ជាក់​ឈ្មោះ​ ថា​​បា​នជំរុញ​យ៉ាង​ខ្លាំងឲ្យ​អ៊ុយក្រែន​សម្របសម្រួល។

លោក Zelensky បាន​និយាយ​ថា៖ «យើង​ត្រូវ​ការ​អាវុធ​​ឲ្យ​បាន​គ្រប់​គ្រាន់ មិន​មែន​​ការ​គាំទ្រ​ក្នុង​ការ​ចរចា​ទេ។ ការឱប​ក្រសោប​​គ្នា​ជាមួយ ពូទីន នឹងមិនអាចជួយបានទេ។ អ្នក​ខ្លះ​បាន​ឱប​ក្រសោប​​គាត់​អស់​រយៈពេល ២០​ឆ្នាំ​មក​ហើយ ហើយ​អ្វី​ៗ​កាន់​តែ​អាក្រក់​ទៅៗ»។

ប្រធានាធិបតី​អ៊ុយក្រែន កំពុង​តែ​ព្យាយាម​បង្កើន​សម្ពាធ​លើ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ សម្រាប់​ការ​គាំទ្រ​បន្ថែម​ទៀត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុង​មូស្គូ​ បន្ទាប់​ពី​ជ័យជម្នះ​របស់​លោក ដូណាល់ ត្រាំ ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​នៅ​សប្តាហ៍​នេះ។

ជា​ការ​កត់​សម្គាល់ លោក ត្រាំ កន្លង​មក​ធ្លាប់​បាន​ប្រកាស​ថា លោក​អាចបញ្ចប់​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​ក្នុងរយៈពេលត្រឹម​២៤​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ឈ្នះ​ការ​បោះឆ្នោត ហើយបានរិះគន់ម្តងហើយម្តងទៀត​ពី​ជំនួយអាមេរិកដល់ទីក្រុង​កៀវ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម