Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវបន្តចាក់វ៉ាក់សាំងការពារកូវីដ ដូសដំបូងដល់ក្រុមមនុស្សសំខាន់ៗ

បានផុស

នៅ

ប្រទេសឡាវបន្តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលជាអំណោយរបស់ប្រទេសចិន ដូសដំបូងក្នុងចំណោមក្រុមមនុស្សដែលមានហានិភ័យខ្ពស់នៃការឆ្លង ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅថ្ងៃទី ២០ ខែមីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានឡាវ (LNA) លោក Phonepaseuth Ounaphom ប្រធានមន្ទីរលើកកម្ពស់អនាម័យនិងសុខភាពក្រោមក្រសួងសុខាភិបាលឡាវបាននិយាយនៅថ្ងៃសុក្រនេះថា ក្រុមគោលដៅនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួមមានបុគ្គលិកសុខាភិបាលដែលប្រឈមនឹងគ្រោះថ្នាក់ អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យកណ្តាល និងខេត្ត អ្នកដែលធ្វើការនៅច្រកព្រំដែនអន្តរជាតិនៅទូទាំងប្រទេស និងអ្នកដែលធ្វើការនៅមណ្ឌលធ្វើចត្តាឡីស័ក ។

លោក Phonepaseuth បាននិយាយថា “មនុស្សទាំងនេះមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគ ពីព្រោះពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដែលឆ្លងជំងឺកូវីដ ១៩” ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រនេះប្រទេសឡាវមានករណីសង្ស័យចំនួន ១២០,២៨៣ ករណីត្រូវបានធ្វើតេស្ត និងត្រូវបានបញ្ជាក់ថាឆ្លងចំនួន ៤៨ ករណី ហើយ ៤២ នាក់បានជាសះស្បើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ ឡាវ តម្រូវឲ្យជនបរទេសទិញធានារ៉ាប់រងជំងឺកូវីដ១៩ មុនចូលប្រទេស

ចុចអាន ៖ ឡាវបន្តចាត់វិធានការក្ដៅតាមព្រំដែនដើម្បីទប់ស្កាត់កូវីដរលកទី ២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម