Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន និង​អាមេរិក ចុះ​កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មាន​ចារក​ម្ម​យោធា

បានផុស

នៅ

ទំនាក់ទំនង​សន្ដិសុខ​រវាង​ហ្វីលីពីន និង​សហរដ្ឋ​​អាមេរិក បាន​កើន​ឡើង​មួយ​កម្រិត​ទៀត ក្រោយ​ពេល​រដ្ឋាភិបាល​នៃ​សម្ព័ន្ធមិត្ត​ទាំង​ពីរ​បាន​ចុះ​កិច្ច​ព្រមព្រៀង​​ទ្វេ​ភាគី​មួយ​ស្ដី​ពី​ការ​ចែក​រំលែក​ព័ត៌មាន​ចារកម្ម​យោធា។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​ព្រមព្រៀង​ថ្មី​នេះ ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា កិច្ចព្រមព្រៀង​​សន្តិសុខ​ទូទៅ​នៃ​ព័ត៌មាន​យោធា​ ឬ​ហៅ​កាត់​ថា GSOMIA (General Security of Military Information Agreement) ហើយ​​​ត្រូវ​​បាន​ចុះ​ហត្ថលេខា​ដោយ​​លោក Lloyd Austin រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក និង​លោក Gilberto Teodoro រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន នៅ​ថ្ងៃ​ចន្ទ​ទី​១៨​ខែ​វិច្ឆិកា​​ឆ្នាំ​២០២៤។ កិច្ចព្រមព្រៀង GSOMIA នឹង​អនុញ្ញាត​ឲ្យ​ភាគី​ទាំង​ពីរ​ចែក​រំលែក​ព័ត៌មាន​យោធា​រួម​គ្នា​​ប្រកប​ដោយ​សុវត្ថិភាព។

ចំណង​សន្តិសុខ​រវាង​អាមេរិក និង​ហ្វីលីពីន កាន់​តែ​មាន​ភាព​ស៊ីជម្រៅ​ខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ខណៈ​លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិក និង​លោក Ferdinand Marcos Jr. ប្រធានាធិបតី​ហ្វីលីពីន សុទ្ធ​តែ​​មាន​គោល​បំណង​ប្រឆាំង​​ទៅ​នឹង​អ្វី​ដែល​ពួក​គេ​​យល់​ឃើញ​ថា​ជា​​គោល​នយោបាយ​ឈ្លានពាន​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង និង​ក្បែរ​កោះ​តៃវ៉ាន់។

គួរ​បញ្ជាក់​ថា អាមេរិក និង​ហ្វីលីពីន បាន​ចុះ​សន្ធិសញ្ញា​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​​តាំង​ពី​ឆ្នាំ​១៩៥១​មក​ម៉្លេះ ដែល​អាច​​អនុវត្ត​បាន​នៅ​ពេល​ភាគី​ណា​មួយ​រង​ការ​វាយ​ប្រហារ ដោយ​រួម​បញ្ចូល​ទាំង​ការ​​វាយ​​ប្រហារ​នៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ។

ហ្វីលីពីន បាន​បង្ហាញ​​ទំនុក​ចិត្ត​ថា សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំង​ពីរ​នៅ​តែ​រឹងមាំ បើទោះ​បី​​ជា​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​​​ទើប​ជាប់​ឆ្នោត​នៅ​អាមេរិក នឹង​ឡើង​កាន់តំណែង​​ជា​ផ្លូវការ​នៅ​ឆ្នាំ​ក្រោយ​ក៏​ដោយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

យោធាមីយ៉ាន់ម៉ា ដណ្តើមបានក្រុងសំខាន់មួយមកវិញក្រោយប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាមជិតមួយឆ្នាំ

កីឡា៩ នាទីutes មុន

អ្នក​ជំនាញទ្រីយ៉ាត្លុង​ បញ្ជាក់​ពី​មូលហេតុចំៗ​កីឡា​នេះ​មិន​សូវ​មាន​អ្នក​លេង​ ឬ​អ្នក​ហាត់​ដូច​កីឡា​ដទៃ​

ព័ត៌មានជាតិ១៥ នាទីutes មុន

ចុងឆ្នាំនេះ ក្រុមហ៊ុន​អាកាសចរណ៍ ៤ ទៀត ភ្ជាប់​ការ​ហោះហើរ​មក​អាកាសយានដ្ឋាន​សៀមរាប​អង្គរ

សុខភាព១៥ នាទីutes មុន

តើការប្រើប្រាស់ថ្នាំកូរទីកូអ៊ីត ឬក៏ស្តេរយ មិនបានត្រឹមត្រូវ មានផលប៉ះពាល់អ្វីខ្លះ?

Sokha Hotels

ព័ត៌មានពេញនិយម