ព័ត៌មានអន្ដរជាតិ
[វិភាគអន្តរជាតិ] ស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនអាចធ្វើឲ្យត្រាំបរាជ័យ ក្លាយជាសង្គ្រាមលោកលើកទី៣និងឈានទៅសង្គ្រាមនុយក្លេអ៊ែរ
ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលសន្យានៅពេលយុទ្ធនាការរកការគាំទ្រឆ្នោតថា ខ្លួនអាចបញ្ចប់សង្គ្រាមអ៊ុយក្រែន-រុស្ស៊ីក្នុងរយៈពេលដ៏ខ្លីបំផុត ដែលពេលខ្លះថា «ត្រឹមតែ២៤ម៉ោង» នឹងចូលកាន់កៅអីសេតវិមានជាថ្មីម្តងទៀតនៅមិនដល់៨សប្តាហ៍ទៀតនោះទេ ប៉ុន្តែស្ថានភាពសង្គ្រាមចុងក្រោយនេះ អាចធ្វើឲ្យការសន្យារបស់លោករងការបរាជ័យ ឬត្រូវការពេលវេលាវែងបន្ថែមទៀត។

លោក ដូណាល់ ត្រាំ បានបង្ហាញឥទ្ធិពលដ៏ខ្លាំងចំពោះសង្គ្រាមនៅអ៊ុយក្រែនទាំងមុនការបោះឆ្នោតនិងក្រោយការបោះឆ្នោតសហរដ្ឋអាមេរិក ប៉ុន្តែលោកដូណាល់ ត្រាំ ក៏ត្រូវបានគេមើលឃើញថា កំពុងតែដាក់ស្ថានភាពនៅអ៊ុយក្រែនឲ្យស្ថិតនៅក្រោមភាពមិនច្បាស់លាស់ និងមានអំណោយផលដល់រុស្ស៊ី ដោយការថ្លែងពីការយល់ព្រមកាត់ដីអ៊ុយក្រែនដែលរុស្ស៊ីគ្រប់គ្រងក្នុងសង្គ្រាមឱ្យរុស្ស៊ីកាន់កាប់ជាផ្លូវការ។
ការព្រលយជាបន្តបន្ទាប់បែបនេះ បានធ្វើរុស្ស៊ីមានប្រៀបយ៉ាងខ្លាំងនិងបង្កើនការវាយប្រហារដើម្បីឈានទៅកាន់ការចរចា ហើយ វាក៏បានបែងចែកសណ្តាប់ធ្នាប់ពិភពលោកថ្មីយ៉ាងពិតប្រាកដ ដោយសារមហាអំណាចអឺរ៉ុបខាងលិចមិនឯកភាពចំពោះដំណោះស្រាយរបស់លោកត្រាំឡើយ។
នៅមិនដល់៨សប្តាហ៍ នឹងឈានទៅដល់ពិធីស្បថចូលកាន់តំណែងផ្លូវការនៅថ្ងៃទី២០ខែមករារបស់លោក ដូណាល់ ត្រាំ ដែលនឹងក្លាយជា«គ្រោះថ្នាក់» ឬក៏ «ភាពប្រាកដនិយម»ក្នុងការសម្រេចចិត្តរបស់លោក ត្រាំ ទាក់ទងនឹងអនាគតនៃសង្រ្គាមអ៊ុយក្រែន។
សម្រាប់ឆ្នាំកន្លងទៅ ទាំងអ៊ុយក្រែន និងរុស្ស៊ីបានមើលឃើញថា ការបោះឆ្នោតអាមេរិកនឹងក្លាយជារបត់សង្គ្រាមមួយនេះ។ ដំបូងឡើយ គេមើលឃើញថា អ៊ុយក្រែនមិនចង់ឲ្យលោកដូណាល់ ត្រាំឈ្នះការបោះឆ្នោតនោះទេ ប៉ុន្តែរឿងនេះមិនអាចគេចរួច ដែលលោកត្រាំឈ្នះឆ្នោតជាថ្មី ហើយពិភពលោកបានឈានចូលដល់របត់ថ្មីដែលទាំងមេដឹកនាំអ៊ុយក្រែន រុស្ស៊ី និងមេដឹកនាំបស្ចឹមប្រទេសទទួលយកការផ្លាស់ប្តូរនេះ។
ថ្នាក់ដឹកនាំអ៊ុយក្រែនបានមើលដោយភ័យតក់ស្លុតនៅពេលដែលលោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុងការជជែកដេញដោលនៅ CNN ក្នុងខែមិថុនា ថា លោកអាចដោះស្រាយសង្គ្រាមបានក្នុងរយៈពេល២៤ម៉ោង។ ក្រោយដឹងថា លោក ដូណាល់ ត្រាំ ឈ្មះឆ្នោត សង្គ្រាមនៅអ៊ុយក្រែនបានផ្លាស់ប្តូរយ៉ាងខ្លាំង ដោយរុស្ស៊ីបង្កើនការប្រយុទ្ធ ការបាញ់ផ្លោងមីស៊ីល និងយន្តហោះគ្មានមនុស្សបើកចូលទឹកដីអ៊ុយក្រែន និងស្ទើរពេញផ្ទៃប្រទេសអ៊ុយក្រែន។
មុនការអនុញ្ញាតរបស់លោក ចូ បៃដិន និងមេដឹកនាំផ្សេងៗទៀតរបស់អឺរ៉ុប មេដឹកនាំអ៊ុយក្រែន លោក វ៉ុលឌីមៀ ហ្សេលេនស្គី បានសារភាពថា សង្គ្រាមរបស់ខ្លួននឹងបញ្ចប់នៅឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ។ ប៉ុន្តែក្រោយការអនុញ្ញាតឲ្យប្រើមីស៊ីលបាញ់ចូលទឹកដីរុស្ស៊ី មេដឹកនាំអ៊ុយក្រែន បានប្តូរទស្សនៈដោយមិនអនុញ្ញាតឲ្យរុស្ស៊ីកាត់ទឹកដីឡើយ។
ក្រោយឃើញការវាយសន្ធាប់របស់រុស្ស៊ី សហរដ្ឋអាមេរិកដែលកំពុងស្ថិតនៅក្រោមរដ្ឋបាលលោក ចូ បៃដិន ដែលតែងតែគាំទ្ររដ្ឋបាលរបស់ប្រធាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀរ ហ្សេលេនស្គី ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំ២០២២ បានប្រកាសឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS បាញ់ចូលទឹកដីរុស្ស៊ី។

ក្រោយឃើញអាមេរិកផ្តល់ការអនុញ្ញាតឱ្យអ៊ុយក្រែនបែបនេះ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង និង នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ក៏បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ពួកគេសម្រាប់ការបាញ់ចូលរុស្ស៊ីដូចគ្នា។
សង្គ្រាមដ៏ក្តៅគគុកចុងក្រោយនៅលើទឹកដីអ៊ុយក្រែន និងទឹកដីរុស្ស៊ីនៅតំបន់ Kursk បានធ្វើឲ្យប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានចេញក្រឹត្យមួយដែលកំណត់ការប្រើប្រាស់នុយក្លេអ៊ែរប្រឆាំងរដ្ឋដែលគ្មាននុយក្លេអ៊ែរ។
ការវិវឌ្ឍន៍ចុងក្រោយនៃសង្គ្រាមនៅអ៊ុយក្រែន បានធ្វើឲ្យប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ អាចប្រឈមការលំបាកក្នុងការស្វែងរកកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី ហើយស្ថានភាពបែបនេះក៏អាចរុញច្រានពិភពលោកឲ្យឆ្ពោះទៅសង្គ្រាមលោកលើកទី៣ និងក្លាយជាសង្គ្រាមនុយក្លេអ៊ែរផងដែរ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


