ព័ត៌មានអន្ដរជាតិ
មួយថ្ងៃជក់បារី ២០ដើម បុរស វៀតណាម ដាច់សរសៃឈាមខួរក្បាល នៅកន្លែងធ្វើការ
នៅពេលកំពុងធ្វើការ យុវជនជនជាតិវៀតណាមម្នាក់ មានអាយុ ២៥ ឆ្នាំ រស់នៅទីក្រុងហាណូយ ស្រាប់តែខ្វិនផ្នែកខាងស្តាំនៃរាងកាយ ហើយដួលសន្លប់ភ្លាមៗ។ គាត់ត្រូវបានមិត្តរួមការងារបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ក្នុងស្ថានភាពសន្លប់ និងមានបញ្ហាក្នុងការនិយាយ។ លទ្ធផលនៃការស្កែន CT នៃខួរក្បាលបានបង្ហាញពីការស្ទះសរសៃឈាមធំ (ដាច់សរសៃឈាមខួរក្បាល) ដែលមានហានិភ័យនៃការស្លាប់ពី ៧០ ទៅ ៨០% ។
យុវជនម្នាក់នេះមានប្រវត្តិមានសុខភាពល្អ ប៉ុន្តែតាំងពីគាត់មានអាយុ១៨ឆ្នាំ គាត់បានជក់បារីជាមធ្យមប្រហែល២០ដើមក្នុងមួយថ្ងៃ។ ក្រោយមក អ្នកជំងឺបានទទួលការព្យាបាលជំងឺប្រព័ន្ធសរសៃឈាម ជាសំណាងល្អ គ្រូពេទ្យបានជួយសង្រ្គោះទាន់ពេលវេលា ហើយគាត់បានរួចផុតពីគ្រោះថ្នាក់ និងជាសះស្បើយទាំងស្រុង។
យោងតាមលោកវេជ្ជបណ្ឌិត Dang Minh Duc នាយកដ្ឋានជំងឺដាច់សរសៃឈាមខួរក្បាល មន្ទីរពេទ្យយោធភូមិភាគ១០៣ នេះជាករណីដែលគ្រូពេទ្យវ័យក្មេងបំផុតបានទទួល។ ចំពោះមនុស្សវ័យក្មេង ជំងឺដាច់សរសៃឈាមខួរក្បាលច្រើនតែបង្កឡើងដោយការខូចទ្រង់ទ្រាយនៃសរសៃឈាមខួរក្បាល ដែលបណ្តាលឲ្យមានផលវិបាកនៃការហូរឈាមក្នុងខួរក្បាល។ ក្នុងករណីនេះ វាគឺជាជំងឺដាច់សរសៃឈាមខួរក្បាល និងការរួមតូចនៃសរសៃឈាមដែលបណ្តាលមកពីការជក់បារីខ្លាំងពេក។
ជំងឺដាច់សរសៃឈាមខួរក្បាលគឺជាមូលហេតុចម្បងទី៣ នៃការស្លាប់បន្ទាប់ពីជំងឺមហារីក និងជំងឺសរសៃឈាមបេះដូង ហើយជាមូលហេតុចម្បងនៃពិការភាព។ ការជក់បារីបង្កើនហានិភ័យនៃជំងឺ atherosclerosis បណ្តាលឲ្យដាច់សរសៃឈាមខួរក្បាល។ ចំពោះអ្នកជំងឺដែលមានជំងឺ atherosclerosis ការជក់បារីនឹងជំរុញដំណើរការ atherosclerosis កាន់តែខ្លាំងលើសមិនទៀត។
វេជ្ជបណ្ឌិតក៏បានណែនាំមនុស្សកុំជក់បារី ឬប្រើគ្រឿងស្រវឹងច្រើនពេក។ ប្រសិនបើមនុស្សម្នាក់ឈប់ជក់បារីលើសពីមួយឆ្នាំ ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនឹងត្រូវបានកាត់បន្ថយ។ ក្រៅពីនេះ មនុស្សម្នាក់ៗត្រូវមានរបបអាហារសមរម្យ កំណត់អាហារផ្អែមច្រើនពេក អាហារកែច្នៃ និងខ្លាញ់សត្វ។
អ្នកដែលមានជំងឺពីមុនដូចជា លើសសម្ពាធឈាម លើសឈាម ខ្វះជាតិស្ករក្នុងឈាម លើសជាតិស្ករក្នុងឈាម ធាត់ (ជាពិសេសជំងឺធាត់ក្នុងពោះ) ត្រូវគ្រប់គ្រងជំងឺនេះឲ្យបានល្អ និងត្រូវពិនិត្យឲ្យទៀងទាត់ ដើម្បីការព្យាបាលមានប្រសិទ្ធភាព ចៀសវាងជំងឺដាច់សរសៃឈាមខួរក្បាលនាពេលអនាគត។ នៅពេលដែលមានរោគសញ្ញាដូចជា ខ្វិនដៃជើង ខ្វិនមុខ និងខ្វិនការនិយាយកើតឡើងភ្លាមៗ ក្រុមគ្រួសារត្រូវនាំអ្នកជំងឺទៅមន្ទីរពេទ្យឲ្យលឿនតាមដែលអាចធ្វើទៅបាន និងចងចាំពេលវេលាដែលជំងឺដាច់សរសៃឈាមខួរក្បាលបានកើតឡើង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វ័យចាស់មិនជាបញ្ហា លោកយាយវៀតណាម ហាត់ Yoga យ៉ាងរំភើយ ទាក់ទាញអ្នកមើល២១ លានដង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


