ព័ត៌មានអន្ដរជាតិ
វ័យចាស់មិនជាបញ្ហា លោកយាយវៀតណាម ហាត់ Yoga យ៉ាងរំភើយ ទាក់ទាញអ្នកមើល២១ លានដង
វីដេអូរបស់ស្ត្រីវៀតណាម អាយុ ៩៣ ឆ្នាំម្នាក់ កំពុងហាត់យូហ្គាត្រូវបានបង្ហោះកាលពីថ្ងៃទី ២១ ខែតុលា ដោយបានបង្ហោះនៅលើបណ្តាញសង្គម មានអ្នកចូលមើលរាប់លានដង និងពេញចិត្ត។ឃ្លិបមួយនេះ ត្រូវអ្នកលេងអ៊ីនធឺណេតបានសម្រុកចែករំលែកតៗគ្នាដោយមានអ្នកចូលមើលចំនួន ២១លានដង និងពេញចិត្តជាង ៧០ម៉ឺននាក់ ព្រមទាំងមានការចាប់អារម្មណ៍ជាង ៣១,០០០ មតិឯណោះ។
ការអំពាវនាវនៃវីដេអូនេះបានមកពី របៀបរស់នៅដែលមានសុខភាពល្អ របស់ស្ត្រីអាយុ ៩៣ ឆ្នាំ។ ទោះចាស់ទៅហើយក៏នៅមានរាងកាយមាំមួន។ ក្រឡេកទៅមើលវិធីដែលស្ត្រីចំណាស់ពូកែពត់ខ្លួន មនុស្សភាគច្រើនគិតថាគាត់ចូលចិត្ត និងឧស្សាហ៍ហាត់កីឡា។
ព្រមជាមួយគ្នា ក្រុមអ្នកលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិគួរឲ្យចាប់អារម្មណ៍នៅខាងក្រោមវីដេអូរបស់លោកយាយអាយុ ៩៣ ឆ្នាំថា គាត់ពិតជាពូកែបត់បែនរាងកាយបានយ៉ាងល្អ ហើយជាពិសេស ស្មារតីរបស់គាត់ក៏រឹងប៉ឹងនិងមាំទាំ។ អ្វីដែលធ្វើឲ្យអ្នកទស្សនាកាន់តែភ្ញាក់ផ្អើលបំផុតនោះគឺ ម្នាក់ៗហាក់មានអារម្មណ៍ខ្មាស់អៀនដោយគិតថាពួកគេនៅក្មេងមានសុខភាពល្អហើយតែចិត្តនៅតែខ្ជិលច្រអូស មិនថែខ្លួនប្រាណ។ ស្របពេលដែលលោកយាយមានវ័យច្រើនគួសម តែគាត់នៅតែហាត់យោហ្គាដើម្បីឲ្យសុខកាន់តែរឹងមាំ។
ស្ត្រីចំណាស់នៅក្នុងវីដេអូនេះគឺលោកយាយ Đinh Thị Trưng មានអាយុ ៩៣ ឆ្នាំ មកពី Quang Ngai។ អ្នកដែលថតនិងបង្ហោះវីដេអូនោះគឺ Le Thi Xuan Thao ជាចៅស្រីរបស់លោកយាយតែម្ដង។ ដោយសារឃើញលោកយាយហាត់ប្រាណយ៉ាងក្លៀវក្លា និងធ្វើចលនាយ៉ាងស្ទាត់ជំនាញ ចៅស្រីបានថតវីដេអូទុកជាអនុស្សាវរីយ៍។ ពេលបង្ហោះនៅលើបណ្តាញ TikTok មិននឹកស្មានថាវីដេអូនេះទទួលបានការចាប់អារម្មណ៍ពិសេសបែបនេះទេ។

យ៉ាងណាមិញ គិតមកដល់ពេលនេះលោកយាយ Đinh Thị Trưng មានកូនចំនួន ៥នាក់ (ប្រុស ២ ស្រី ៣)។ បច្ចុប្បន្នគាត់រស់នៅជាមួយកូនប្រុសទី៤ ។ គាត់មានចរិតរួសរាយរាក់ទាក់ និងស្លូតបូត ស្រឡាញ់កូន និងចៅ ហើយរស់នៅចុះសម្រុងជាមួយអ្នកជិតខាង។ ការធ្វើលំហាត់ប្រាណបានក្លាយជាទម្លាប់របស់លោកយាយ អស់រយៈពេល ៧ ឆ្នាំមកហើយ។ ក្នុងវ័យ៩៣ឆ្នាំ លោកយាយ នៅតែមានសុខភាពល្អ មានស្មារតីច្បាស់លាស់ និងអាចគ្រប់គ្រងរាល់សកម្មភាពផ្ទាល់ខ្លួន។ គាត់ក៏ជាអ្នកបួសអស់រយៈពេល ៩ ឆ្នាំមកហើយ ជារឿយៗញ៉ាំបន្លែ និងផ្លែឈើស្អាតដែលដាំដុះដោយកូនៗ និងចៅៗរបស់គាត់ ហើយកម្រញ៉ាំអាហារខាងក្រៅណាស់៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ញៀននឹងវះកាត់កែសម្ផស្ស ចុងក្រោយតារាម៉ូដែលកាណាដា-ម៉ិកស៊ិក បានត្រឹមសោកស្តាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


