ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជីនពីង ទំនងជាមិនចូលរួមពិធីឡើងកាន់តំណែងលោក ត្រាំ នោះទេ
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទំនងជាមិនទៅចូលរួមពិធីឡើងកាន់តំណែងប្រធានាធិបតីអាមេរិកនាខែមករាខាងមុខទេ បើទោះបីជាមានការអញ្ជើញពីលោក ដូណាល់ ត្រាំ ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៤។

បើតាមប្រភពរបស់ BBC ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងចូលរួម ហើយមន្ត្រីផ្សេងទៀតមកពីទីក្រុងប៉េកាំង ក៏អាចចូលរួមផងដែរ លើកលែងតែវត្តមានរបស់លោក ស៊ី។
សារព័ត៌មានអាមេរិក បានចុះផ្សាយព្រោងព្រាតថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំចិន លោក ស៊ី ជីនពីង ឲ្យទៅចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោកនៅរដ្ឋធានីវ៉ាស៊ីនតោន។
លោកស្រី Karoline Leavitt ដែលជាអ្នកនាំពាក្យរបស់លោក ត្រាំ បានប្រាប់សារព័ត៌មាន Fox News ថា៖ «នេះគឺជាឧទាហរណ៍មួយរបស់ប្រធានាធិបតី ត្រាំ ក្នុងការបង្កើតការសន្ទនាបើកចំហជាមួយមេដឹកនាំនៃប្រទេសនានា ដែលមិនមែនគ្រាន់តែជាសម្ព័ន្ធមិត្តប៉ុណ្ណោះទេ ប៉ុន្តែជាសត្រូវរបស់យើង និងដៃគូប្រកួតប្រជែងរបស់យើងផងដែរ»។
លោក ត្រាំ ធ្លាប់បានសរសើរលោក ស៊ី ប៉ុន្មានដងរួចមកហើយ ប៉ុន្តែលោកក៏ធ្លាប់បានរិះគន់ចិនយ៉ាងខ្លាំងផងដែរ។ លោកបានប្រកាសដំឡើងពន្ធយ៉ាងច្រើនលើទំនិញនាំចូលពីចិន នៅពេលលោកចូលកាន់តំណែងនៅខែមករាឆ្នាំ២០២៥។
លោក ត្រាំ បានតែងតាំងលោក Marco Rubio ជារដ្ឋលេខាធិការ និងលោក Mike Waltz ជាទីប្រឹក្សាសន្តិសុខជាតិ ខណៈបុគ្គលទាំងពីររូបនេះគឺជាអ្នករិះគន់យ៉ាងខ្លាំងចំពោះរដ្ឋាភិបាលចិន។
រដ្ឋាភិបាលចិន បានដាក់ទណ្ឌកម្មលើលោក Rubio ហើយនៅឆ្នាំ២០២០ បានហាមប្រាមគាត់មិនឲ្យចូលប្រទេសឡើយ។
លោក Waltz បានជំរុញឲ្យសហរដ្ឋអាមេរិកបញ្ចប់ជម្លោះនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ាជាបន្ទាន់ ដើម្បី «ប្រឆាំងនឹងការគំរាមកំហែងកាន់តែខ្លាំងពីបក្សកុម្មុយនិស្តចិន»។
ថ្មីៗនេះ ទីភ្នាក់ងារចារកម្មអាមេរិក បាននិយាយថា ចិនគឺជាអ្នកនៅពីក្រោយការលួចចូលក្រុមហ៊ុនទូរគមនាគមន៍ធំៗចំនួន៨របស់អាមេរិក។ យោងតាមសេតវិមាន ពួក Hacker ប្រហែលជាបានចូលប្រើទិន្នន័យលើជនជាតិអាមេរិករាប់លាននាក់ឯណោះ៕
ដោយ៖ ឈាង
ចុចអាន៖ លោក ត្រាំ អញ្ជើញលោកស៊ី ឲ្យចូលរួមពិធីស្បថចូលកាន់តំណែង នៅវ៉ាស៊ីនតោន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


