ព័ត៌មានអន្ដរជាតិ
ប្រភព៖ លោក ត្រាំ អញ្ជើញលោកស៊ី ឲ្យចូលរួមពិធីស្បថចូលកាន់តំណែង នៅវ៉ាស៊ីនតោន
សារព័ត៌មានអាមេរិក បានចុះផ្សាយព្រោងព្រាតថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំចិន លោក ស៊ី ជីនពីង ឲ្យមកចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោកនៅរដ្ឋធានីវ៉ាស៊ីនតោន ប៉ុន្តែគេមិនទាន់ដឹងច្បាស់ឡើយថាតើ ប្រមុខរដ្ឋាភិបាលទីក្រុងប៉េកាំង ព្រមទទួលការអញ្ជើញនេះដែរឬក៏អត់។

ដោយដកស្រង់ប្រភពពីមន្ត្រីអាមេរិកប៉ុន្តែសុំមិនបញ្ចេញឈ្មោះ សារព័ត៌មាន Newsweek បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១២ខែធ្នូឆ្នាំ២០២៤ថា លោក ត្រាំ បានអញ្ជើញលោក ស៊ី មកចូលរួមពិធីនៅថ្ងៃទី២០ខែមករាឆ្នាំ២០២៥ ហើយក្រុមការងាររបស់លោក ត្រាំ ក៏គ្រោងអញ្ជើញមេដឹកនាំពិភពលោកផ្សេងទៀតដូចជានាយករដ្ឋមន្ត្រីហុងគ្រី វីកទ័រ អ័របេន ឲ្យចូលរួមផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មាននេះមិនទាន់មានការបញ្ជាក់ជាផ្លូវការទេ ប៉ុន្តែលោកស្រី Karoline Leavitt ដែលជាអ្នកនាំពាក្យក្រុមផ្ទេរអំណាចរបស់លោក ត្រាំ បានសង្កត់ធ្ងន់ថា ជាការពិត បណ្តាមេដឹកនាំពិភពលោក មានបំណងជួបលោកប្រធានាធិបតី ត្រាំ ព្រោះគេដឹងថា គាត់នឹងត្រលប់មកវិញក្នុងពេលឆាប់ៗ ហើយនឹងស្តារសន្តិភាពឡើងវិញតាមរយៈកម្លាំងរបស់អាមេរិកនៅជុំវិញពិភពលោក។

ជុំវិញរឿងនេះដែរ ភាគីចិន ក៏មិនទាន់ចេញមុខបញ្ជាក់ច្បាស់ដូចគ្នា។
ក្នុងរដ្ឋបាលថ្មីរបស់លោកត្រាំ, បុគ្គលជាច្រើនរូបដែលមានចិត្តគំនិតប្រឆាំងចិន ត្រូវបានតែងតាំងឲ្យចូលកាន់តំណែងធំៗ ហើយជាពិសេសថ្មីៗនេះ លោក ត្រាំ ថែមទាំងប្រកាសយកពន្ធខ្ពស់លើទំនិញនាំចូលរបស់ចិនទៀតផង ធ្វើឲ្យទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ កាន់តែដាំក្បាលចុះក្រោម។
ម្យ៉ាងវិញទៀត ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យ លោក ត្រាំ ថែមទាំងព្រលយពាក្យចង់ជួបប្រជុំជាមួយលោក ស៊ី ទៀតផង ដើម្បីពិភាក្សាគ្នារកដំណោះស្រាយលើបញ្ហាធំៗមួយចំនួន ក្នុងនោះក៏មានទាំងបញ្ហាគ្រឿងញៀនផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ប្រកាសមិនយកប្រាក់ខែប្រធានាធិបតី នៅអាណត្តិថ្មីនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


