ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល នឹងបង្កើនចំនួនពលរដ្ឋខ្លួនទ្វេដងឲ្យទៅរស់នៅតំបន់ Golan ដែលដណ្ដើមបានពីស៊ីរី
កាលពីថ្ងៃអាទិត្យទី១៥ខែធ្នូឆ្នាំ២០២៤ រដ្ឋាភិបាលអ៊ីស្រាអែល បានអនុម័តជាឯកច្ឆ័ន្ទលើផែនការតម្លៃជាង ១១លានដុល្លារ ដើម្បីលើកទឹកចិត្តដល់កំណើនប្រជាសាស្រ្តឲ្យបានទ្វេដងនៅក្នុងតំបន់ Golan Heights ដោយនិយាយថា ការគំរាមកំហែងពីប្រទេសស៊ីរីនៅតែមាន បើទោះបីជាមេដឹកនាំក្រុមឧទ្ទាមដែលផ្ដួលរំលំប្រធានាធិបតី Bashar al-Assad កាលពីមួយសប្តាហ៍មុន បានបង្ហាញពីកាយវិការទន់ភ្លន់ដាក់អ៊ីស្រាអែលក៏ដោយ។

លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការពង្រឹងតំបន់ Golan គឺជាការពង្រឹងរដ្ឋអ៊ីស្រាអែល ហើយវាមានសារៈសំខាន់ជាពិសេសនៅពេលនេះ។ យើងនឹងបន្តកាន់កាប់វា ធ្វើវាឲ្យលូតលាស់ ហើយនិងតាំងទីលំនៅ»។
អ៊ីស្រាអែល បានដណ្តើមយកតំបន់ Golan Heights ពីប្រទេសស៊ីរី ក្នុងសម័យសង្រ្គាម៦ថ្ងៃឆ្នាំ១៩៦៧ ហើយដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួនក្នុងឆ្នាំ១៩៨១។
កាលពីឆ្នាំ២០១៩ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសគាំទ្រចំពោះអធិបតេយ្យភាពរបស់អ៊ីស្រាអែលលើតំបន់ Golan។ យ៉ាងណា ប្រទេសភាគច្រើនមិនបានទទួលស្គាល់នោះទេ។ ស៊ីរី ទាមទារឲ្យអ៊ីស្រាអែលដកខ្លួនចេញ ប៉ុន្តែអ៊ីស្រាអែលបដិសេធ ដោយលើកឡើងពីកង្វល់សន្តិសុខ។ ចំណែកឯកិច្ចខិតខំប្រឹងប្រែងសន្តិភាពផ្សេងៗជុំវិញបញ្ហាតំបន់ Golan ក៏បានបរាជ័យផងដែរ។
អារ៉ាប៊ីសាអូឌីត កាតា និងសហព័ន្ធអារ៉ាប់រួម បាននាំគ្នាថ្កោលទោសការសម្រេចចិត្តរបស់អ៊ីស្រាអែល ដោយពណ៌នាថា វាជា «ការប៉ុនប៉ងដោយចេតនា ដើម្បីពង្រីកការកាន់កាប់»។
លោក Avraham Levine អ្នកវិភាគនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំ Alma ដែលមានឯកទេសខាងបញ្ហាប្រឈមផ្នែកសន្តិសុខនៅភាគខាងជើងព្រំដែនអ៊ីស្រាអែល បាននិយាយថា ជនជាតិអ៊ីស្រាអែលប្រហែល ៣១ ០០០នាក់ បានតាំងទីលំនៅក្នុងតំបន់ Golan។ ប្រជាជននៅទីនោះ មានការងារភាគច្រើនក្នុងវិស័យកសិកម្ម និងទេសចរណ៍។ ក្រៅតែពីជនជាតិអ៊ីស្រាអែល តំបន់ Golan មានជនជាតិភាគតិចអារ៉ាប់ Druze រស់នៅចំនួន ២៤ ០០០នាក់៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


