ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ទទួលបានកញ្ចប់ជំនួយថ្មីទៀតពីអង់គ្លេស តម្លៃ២៨៦លានដុល្លារ
នៅថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូឆ្នាំ២០២៤ ចក្រភពអង់គ្លេស បានប្រកាសកញ្ចប់ជំនួយយោធាថ្មីមួយដែលមានតម្លៃ ២២៥លានផោន ឬស្មើនឹង ២៨៦លានដុល្លារ ដល់អ៊ុយក្រែន ដែលជាផ្នែកមួយនៃការគាំទ្របន្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីរុស្ស៊ី។

កញ្ចប់ជំនួយថ្មី នឹងផ្តល់ឲ្យអ៊ុយក្រែននូវសម្ភារៈសំខាន់ៗ ដូចជា ដ្រូន ទូក និងប្រព័ន្ធការពារដែនអាកាស សម្រាប់ពង្រឹងសមត្ថភាពការពារជាតិអ៊ុយក្រែនក្នុងឆ្នាំ២០២៥។
ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក John Healey ទៅកាន់ទីក្រុងកៀវ កាលពីថ្ងៃពុធ។ លោក Healey បានសង្កត់ធ្ងន់ថា ការគាំទ្ររបស់អង់គ្លេសចំពោះអ៊ុយក្រែន នឹងរឹងមាំដូចដែក ហើយនឹងបន្តរហូតដល់ឆ្នាំ២០២៥។
លោក Healey បាននិយាយថា៖ «បីឆ្នាំចាប់តាំងពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យឈ្លានពានអ៊ុយក្រែន ជម្រៅនៃការគណនាខុសរបស់គាត់គឺមើលឃើញច្បាស់ជាងពេលណាទាំងអស់។ ប្រជាជនអ៊ុយក្រែនក្លាហានបន្តប្រឆាំង ដោយស្មារតីមិនអាចបំបែកបាន ប៉ុន្តែពួកគេមិនអាចទៅបានតែម្នាក់ឯងឡើយ»។ លោក Healey បានបន្ថែមថា ចក្រភពអង់គ្លេសនឹងប្រកៀកស្មាជាមួយអ៊ុយក្រែន ដើម្បីឲ្យរុស្ស៊ីបរាជ័យក្នុងសង្គ្រាម។
កញ្ចប់ជំនួយថ្មីរបស់អង់គ្លេស មានការបែងចែកដូចជា ៩២លានផោនសម្រាប់សម្ភារៈកងទ័ពជើងទឹក ដូចជា ទូកតូចៗ ដ្រូនឈ្លបការណ៍ និងកប៉ាល់គ្មានមនុស្សបើក, ៦៨លានផោនសម្រាប់ការពារដែនអាកាស រួមទាំងរ៉ាដា និង ៣៩លានផោនសម្រាប់ប្រព័ន្ធបាញ់ទម្លាក់ដ្រូនចំនួន១ពាន់គ្រឿង។
ក្រៅតែពីកញ្ចប់ជំនួយខាងលើ ចក្រភពអង់គ្លេសក៏បានសន្យាផ្ដល់ជូនកម្មវិធីបណ្តុះបណ្តាល សម្រាប់ទាហានអ៊ុយក្រែនផងដែរ។ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២មក កម្មវិធីនេះបានបណ្តុះបណ្តាលជនជាតិអ៊ុយក្រែនចំនួន ៥១ ០០០នាក់នៅលើទឹកដីអង់គ្លេស ដោយជួយធានាថា កងកម្លាំងអ៊ុយក្រែនត្រូវបានបំពាក់ និងរៀបចំយ៉ាងល្អ សម្រាប់ការប្រយុទ្ធដែលកំពុងបន្ត៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


