ព័ត៌មានអន្ដរជាតិ
អាមេរិកទម្លាយថា ការពិតខ្លួនមានទ័ពនៅស៊ីរី ២ ០០០នាក់ មិនមែន ៩០០នាក់ទេ
ក្រោយលាក់បាំងអស់ជាច្រើនឆ្នាំ ហើយប្រាប់ថា មានទាហានអាមេរិកប្រមាណតែ ៩០០នាក់ប៉ុណ្ណោះនៅប្រទេសស៊ីរី ឥលូវនេះមន្ទីរបញ្ចកោណ បានបង្ហើបការពិតហើយ ដោយថា ទាហានអាមេរិកប្រហែល ២ ០០០នាក់កំពុងឈរជើងនៅទីនោះ។
លោក Pat Ryder អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានប្រាប់ឲ្យដឹងកាលពីថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៤ថា កងកម្លាំងអាមេរិក ៩០០នាក់ ដូចដែលបានប្រាប់សាធារណៈកាលពីមុន គឺជាទាហានឈរជើងរយៈពេលវែង ខណៈប្រមាណ ១ ១០០នាក់ទៀត ត្រូវចាត់ទុកថាជាកម្លាំងបណ្ដោះអាសន្នប៉ុណ្ណោះ។
លោកបន្ថែមថា ទាហានទាំង ១ ១០០នាក់ មានវត្តមាននៅលើទឹកដីស៊ីរី មុនការដួលរលំនៃរបបលោក Bashar al-Assad ទៅទៀត។ យ៉ាងណាមិញ មន្ត្រីអាមេរិករូបនេះ មិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់នោះទេ តែបង្ហើបតឹ្រមថា មានរយៈពេលជាច្រើនខែមកហើយ។
អាមេរិក បានចាប់ផ្ដើមបញ្ជូនទ័ពទៅកាន់ស៊ីរី ក្នុងឆ្នាំ២០១៤ ជាមួយគោលបំណងបង្ក្រាបក្រុមឧទ្ទាម ISIS។ ត្បិតបង្ក្រាបក្រុមនេះបានកាលពីឆ្នាំ២០១៧ អាមេរិកមិនបានដកវត្តមានកងកម្លាំងរបស់ខ្លួនចេញពីស៊ីរីនោះទេ។
លោក Ryder បានបញ្ជាក់ថា អាមេរិកពុំមានការផ្លាស់ប្ដូរគម្រោងចំពោះវត្តមានយោធានៅស៊ីរីទេ។ លោកថា៖ «មិនមានគម្រោងបញ្ឈប់បេសកកម្ម ‘កម្ចាត់ ISIS’ ទេ។ ខ្ញុំមានន័យថា ISIS បន្តធ្វើ ឬបង្កការគំរាមកំហែងដ៏ធំ»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


