ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងប្រឈមការចោទប្រកាន់ដកហូតដំណែងទៀត
លោក Han Duck-soo ប្រឈមការបោះឆ្នោតទម្លាក់ពីតួនាទីជាប្រមុខរដ្ឋស្តីទី ដោយសារតែលោករំលងការប្រកាសដាក់ឲ្យប្រើច្បាប់បង្កើត«ក្រុមស៊ើបអង្កេតពិសេស» ដែលស្នើបានឡើងដោយរដ្ឋសភាដែលគ្រប់ដណ្តប់ដោយគណបក្សប្រឆាំងយ៉ាងច្រើនលើសលប់កាលពីសប្តាហ៍មុនដើម្បីស៊ើបអង្កេតលើលោក Yoon Suk Yeol និងភរិយារបស់លោក។

ក្រោយបរាជ័យក្នុងការបោះឆ្នោតទម្លាក់ ប្រធានាធិបតី Yoon Suk Yeol ពីអំណាចក្នុងជុំដំបូងកាលថ្ងៃទី៧ខែធ្នូ សភាជាតិកូរ៉េខាងត្បូងបានបោះឆ្នោតបង្កើតក្រុមស៊ើបអង្កេតពិសេសមួយដែលមានសិទ្ធិអំណាចពិនិត្យលើដំណើរការប្រកាសច្បាប់អាជ្ញាសឹកដែលប្រកាសយ៉ាងតក់ក្រហល់ដោយ ប្រធានាធិបតី Yoon Suk Yeol កាលថ្ងៃទី៣ខែធ្នូ។
ទោះបីជាបែបណា ប្រធានាធិបតីស្តីទី លោក Han Duck-soo ដែលឡើងកាន់អំណាចបណ្តោះអាសន្នកាលថ្ងៃទី១៤ខែធ្នូ មិនបានគាំទ្រច្បាប់បង្កើតក្រុមស៊ើបអង្កេតពិសេសនោះទេ។
គណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងជំរុញដំណើរការចោទប្រកាន់ព្យួរដំណែងប្រធានាធិបតីស្តីទី Han Duck-soo ដោយសារតែការបង្ហាញពីការបដិសេធចំពោះការទាមទាររបស់គណបក្សប្រឆាំងក្នុងប្រកាសឲ្យប្រើច្បាប់បង្កើតក្រុមស៊ើបអង្កេត ដែលសំដៅលើប្រធានាធិបតី Yoon Suk Yeol និងស្ត្រីទីមួយ ហើយអំពាវនាវឱ្យមានសភា«ការសម្របសម្រួល» លើបញ្ហាបច្ចុប្បន្ន។
លោក Park Chan-dae មេដឹកនាំ នៃគណបក្សប្រជាធិបតេយ្យបានចោទប្រកាន់លោក Han ពីឧបសគ្គក្នុងចេតនារក្សានូវអ្វីដែលក្រុមប្រឆាំងកំពុងកំណត់ថា ជាទង្វើនៃការបះបោរលើផ្នែករបស់ប្រធានាធិបតី Yoon Suk Yeol ។
គណបក្សប្រឆាំងដ៏សំខាន់បាននឹងកំពុងអំពាវនាវឱ្យមានច្បាប់ដែលនឹងអនុញ្ញាតឱ្យមានការស៊ើបអង្កេតពីក្រុមស៊ើបអង្កេតពិសេសលើការចោទប្រកាន់ពី«ការបះបោរ និងការចោទប្រកាន់អំពើពុករលួយ» ពាក់ព័ន្ធនឹងប្រធានាធិបតី Yoon Suk Yeol និងស្ត្រីទីមួយ Kim Keon-hee ក្នុងអំឡុងពេលកាន់អំណាចអស់រយៈពេលជាង២ឆ្នាំ។ លោក Yoon បានស្ថិតនៅក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌចំពោះ «ការបះបោរ និងការរំលោភបំពានអំណាច» ទាក់ទងនឹងការបញ្ជារបស់គាត់ក្នុងអំឡុងពេលនៃការដាក់ច្បាប់អាជ្ញាសឹកថ្ងៃទីកាលថ្ងៃទី៣ខែធ្នូរបស់គាត់។
សេចក្តីរាយការណ៍របស់ Korea Herald បានឲ្យដឹងថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីស្តីទី Han Duck-soo នៅថ្ងៃអង្គារនេះបានរំលងការពិនិត្យឡើងវិញលើអត្ថបទច្បាប់នោះទាំងស្រុង ខណៈដែលប្រធានាធិបតីស្តីទីបានអំពាវនាវឱ្យមាន «វិធានការសម្របសម្រួល» ពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំងជុំវិញបញ្ហានៃសេចក្តីព្រាងច្បាប់ និងការតែងតាំងចៅក្រមតុលាការធម្មនុញ្ញថ្មី៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


