ព័ត៌មានអន្ដរជាតិ
យោធាកូរ៉េខាងត្បូងនិងជប៉ុន ថា កូរ៉េខាងជើងបាញ់មីស៊ីលចូលដែនសមុទ្រជប៉ុន
មន្ត្រីយោធាកូរ៉េខាងត្បូង និងជប៉ុនបានឱ្យដឹងដូចគ្នាថា យោធាកូរ៉េខាងជើងបានបាញ់សាកល្បងនូវមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់កាលពីរសៀលថ្ងៃអង្គារ។

យោងតាម ABC News, ការបាញ់ផ្លោងនេះ បានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពី លោក Elbridge Colby អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ (ក្រសួងសង្គ្រាម) សម្រាប់គោលនយោបាយអាមេរិក បានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់កូរ៉េខាងត្បូង និងបានទៅដល់ប្រទេសជប៉ុន កាលពីព្រឹកថ្ងៃអង្គារ។
មិនតែប៉ុណ្ណោះ ទីក្រុងសេអ៊ូលបានរងនូវការចោទប្រកាន់ពីកូរ៉េខាងជើងពីទីក្រុងព្យុងយ៉ាង [Pyongyang] ថា កូរ៉េខាងត្បូងបានរំលោភបំពានដែនអាកាសរបស់កូរ៉េខាងជើង ដោយការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក [Drone] កាលខែមករា និងខែកញ្ញាឆ្នាំមុន។
បន្ថែមពីនេះក្រសួងការពារជាតិជប៉ុនបានឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការបាញ់ [មីស៊ីរបស់កូរ៉េខាងជើង]នេះ គឺជាការរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានបង្កបញ្ហាធ្ងន់ធ្ងរទាក់ទងនឹងសុវត្ថិភាពរបស់ប្រជាជនជប៉ុន»។
សេចក្តីថ្លែងការណ៍ថ្លែងជាភាសាជប៉ុនដែលត្រូវបានបកប្រែដោយ ABC News ថា៖ «ប្រទេសជប៉ុនបានធ្វើការតវ៉ាប្រឆាំងនឹងកូរ៉េខាងជើងយ៉ាងខ្លាំង ជាពិសេសបានថ្កោលទោសចំពោះទង្វើរបស់ពួកគេ»។
គួរបញ្ជាក់ថា មីស៊ីលត្រូវបានបាញ់ចេញពីតំបន់ព្យុងយ៉ាងនៅម៉ោងប្រហែល ៤ រសៀល។ មន្ត្រីជប៉ុន និងកូរ៉េខាងត្បូងបាននិយាយថា កាំជ្រួចទាំងពីរគ្រាប់បានហោះក្នុងរយៈចម្ងាយជិត ៣៥០គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្ររបស់ជប៉ុន។
មិនតែមិនប៉ុណ្ណោះ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖« អាជ្ញាធរស៊ើបការណ៍របស់ទីក្រុងសេអ៊ូលបានតាមដានការបាញ់បង្ហោះនេះ និងចែករំលែកព័ត៌មានជាមួយប្រទេសជប៉ុន និងសហរដ្ឋអាមេរិកផងដែរ»។
ក្រោមការដឹកនាំរបស់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក យោធាកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ជំហរការពាររួមបញ្ចូលគ្នា យោធាកូរ៉េខាងត្បូងកំពុងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍន៍ផ្សេងៗរបស់កូរ៉េខាងជើង និងរក្សាបាននូវសមត្ថភាព និងការត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបចំពោះការបង្កហេតុណាមួយពីសត្រូវ» ។
ចំណែកជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖«រដ្ឋាភិបាលបានផ្តល់ព័ត៌មានដល់យន្តហោះ និងកប៉ាល់ដែលកំពុងធ្វើដំណើរក្នុងតំបន់ ប៉ុន្តែនៅពេលនេះមិនមានរបាយការណ៍ណាមួយ ដែលបញ្ជាក់ថាមានការខូចខាតនៅឡើយ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


