ព័ត៌មានអន្ដរជាតិ
អាមេរិក ចង្អុលចំមុខរុស្ស៊ី ថា អាចជាអ្នកបាញ់ទម្លាក់យន្តហោះអាស៊ែរបៃហ្សង់ ស្លាប់មនុស្ស៣៨នាក់
នៅថ្ងៃបុណ្យណូអែល យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines ផ្ទុកមនុស្ស៦៧នាក់ បានធ្លាក់នៅឆ្នេរសមុទ្រ កាព្យែន នៃប្រទេសកាហ្សាក់ស្ថាន សម្លាប់មនុស្ស៣៨នាក់ ខណៈដំបូងឡើយមានសេចក្តីរាយការណ៍ថា យន្តហោះនេះ បុកជាមួយហ្វូងបក្សីបណ្តាលឲ្យឆេះម៉ាស៊ីន ប៉ុន្តែពេលនេះ សហរដ្ឋអាមេរិក បានចង្អុលចំមុខរុស្ស៊ីថា អាចជាអ្នកជាប់ពាក់ព័ន្ធក្នុងករណីនេះ។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសៅរ៍ទី២៨ខែធ្នូឆ្នាំ២០២៤, អ្នកនាំពាក្យសេតវិមានលោក John Kirby ប្រាប់យ៉ាងច្បាស់ថា «អាមេរិករកឃើញតម្រុយដែលថា រុស្ស៊ីប្រហែលជាទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះ Embraer 190។ យើងសង្ស័យថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី អាចបាញ់ទម្លាក់យន្តហោះនេះ»។
ត្បិតតែមិនលម្អិត ប៉ុន្តែលោក Kirby អះអាងថា តម្រុយដែលអាមេរិកមាន គឺលើសពីរូបភាពនៃបំណែកយន្តហោះ ដែលគេផ្សព្វផ្សាយយ៉ាងព្រោងព្រាតទៅទៀត ហើយទីក្រុងវ៉ាស៊ីនតោន បានសុំចូលខ្លួនជួយស៊ើបក្នុងករណីនេះរួចហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ មិនទាន់មានប្រតិកម្មអ្វីឬចេញការឆ្លើយតបណាមួយ ពាក់ព័ន្ធរឿងនេះទេ ឯអាស៊ែរបៃហ្សង់ឯណោះ ក៏មិនបានចោទប្រកាន់រុស្ស៊ីដែរ។
ដំបូងឡើយ ក្រុមហ៊ុន Azerbaijan Airlines ប្រកាសថា យន្តហោះនេះជួបបញ្ហា ដូច្នេះត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន ស្ថិតនៅចម្ងាយប្រហែល ៣គីឡូម៉ែត្រពីទីក្រុង Aktau នៃប្រទេសកាហ្សាក់ស្ថាន ជាប់ព្រំដែនរុស្ស៊ី។

ក្រោយមក សេចក្តីរាយការណ៍មិនច្បាស់ការណ៍ពីសារព័ត៌មានរុស្ស៊ី ថា ជើងហោះហើរដែលកំពុងធ្វើដំណើរចេញពីទីក្រុង Baku នៃប្រទេសអាស៊ែរបៃហ្សង់ ទៅកាន់ទីក្រុង Grozny នៃសាធារណរដ្ឋ Chechnya របស់រុស្ស៊ីមួយនេះ ទំនងហោះទៅបុកជាមួយហ្វូងសត្វស្លាប ធ្វើឲ្យឆេះម៉ាស៊ីននៅលើអាកាស រួចក៏ធ្លាក់នៅឆ្នេរសមុទ្រ កាព្យែន តែម្តង ប៉ុន្តែនៅកន្លែងកើតហេតុ គេឃើញ តួយន្តហោះមានធ្លុះដូចជាស្នាមគ្រាប់កាំភ្លើង ទើបធ្វើឲ្យគេ ទាញការសន្និដ្ឋានថា មូលហេតុគួរឲ្យសង្ស័យមួយទៀតនោះគឺ យន្តហោះនេះត្រូវគេបាញ់។
ជុំវិញការសង្ស័យនេះដែរ សារព័ត៌មាន Daily Mail ផ្សាយថា ខែលការពារដែនអាកាសរុស្ស៊ី អាចច្រឡំថា ជើងហោះហើរ J2-8243 គឺជាយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន ហើយណាមួយអាកាសយានដ្ឋាន Grozny ដែលជាកន្លែងយន្តហោះព្យាយាមចុះចតបន្ទាន់គឺតែងតែរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន នាពេលថ្មីនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ២ចំណុចគួរឲ្យសង្ស័យ អំពីមូលហេតុនៃការធ្លាក់យន្តហោះនៅកាហ្សាក់ស្ថាន ស្លាប់មនុស្ស៣៨នាក់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


