Connect with us

ព័ត៌មានអន្ដរជាតិ

Yoon ប្រឈម​ដីកា​ចាប់​ខ្លួន​លើក​ទី២ ​ដែលទំនង​​​ក្លាយ​ជា​​ហិង្សា​នយោបាយ​​ដ៏ធំ​​​

បានផុស

នៅ

ប្រធានាធិ​បតី​​កូរ៉េ​ខាងត្បូង​ដែល​ត្រូវ​​ព្យួរ​អំណាច​ លោក Yoon Suk Yeol ​ប្រឈម​ដី​កា​ចាប់​ខ្លួន​ជាលើក​​ទី២ដែល​ចេញ​កាល​ថ្ងៃទី​៧​ខែមករា ស្របពេល​អ្នក​​​គាំទ្រ​និង​​​​​កងកម្លាំង​សន្តិសុខ​ប្រធានាធិបតីបន្ត​ធ្វើជារនាំង​រារាំង​ការ​ចាប់​ខ្លួនលោក Yoon រី​ឯ​​ក្រុម​បាតុករ​ប្រឆាំង​ក៏បង្កើន​ការ​ប្រមូល​ផ្តុំ​​​ ហើយ​មន្ត្រី​អនុវត្តថា​នឹង​ចាប់​ខ្លួន​ឱ្យ​បាន​ដាច់ខាត​​​​លើក​នេះ​​។

​ក្រុម​តវ៉ាគាំទ្រ​លោក Yoon Suk Yeol នៅបរិវេណ​ប្រធានាធិបតី​កាល​ថ្ងៃទី​៧មករា​។ Reuter
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​បាតុករទាំង​បាតុករ​គាំទ្រ និង​បាតុករ​ប្រឆាំង​​ ប្រធានាធិបតី Yoon បាន​ស៊ូទ្រាំ​ធ្វើបាតុកម្មនៅតាមផ្លូវជុំវិញបរិវេណ​​​​និវេសនដ្ឋាន​ប្រធានាធិបតីកាលពីថ្ងៃទី៨​ខែមករា បន្ទាប់ពីតុលាការបានចេញដីកាជាថ្មី​ទៀត​​ដើម្បីចាប់ខ្លួនលោក Yoon ​ក្រោយ​ពី​ការបរាជ័យ​អនុវត្ត​ការ​ចាប់​ខ្លួន​​ម្តង​កាល​ថ្ងៃ​​សុក្រ​សប្តាហ៍​មុន​។

តាមសេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ កងកម្លាំង​​​សន្តិសុខប្រធានាធិបតី (PSS) បាននឹងកំពុងពង្រឹង​ការ​ការពារ​ត្រង់​បរិវេណ​​ជុំវិញ​​​លំនៅ​​និវេសនដ្ឋាន​ប្រធាធិបតី​ក្នុងសប្តាហ៍នេះ​ជាមួយ​ការ​ដាក់​ពង្រាយ​ ខ្សែលួស និងរនាំងដោយប្រើប្រាស់រថយន្តក្រុង ដើម្បីបិទផ្លូវចូលទៅកាន់​និវេសនដ្ឋាន​វីឡាភ្នំដែល​​គេ​ជឿថា លោក Yoon ស្នាក់​នៅ​។

ការិយស៊ើបអង្កេត​ពុករលួយ​​​​សម្រាប់​មន្ត្រី​ជាន់ខ្ពស់ (CIO) កាល​ពីថ្ងៃសុក្រ សប្តាហ៍​មុន​បាន​​​ចេញ​ប្រតិបត្តិការ​​ប៉ង​នាំ​ខ្លួន​​ ប្រធានាធិបតី​ដែល​ត្រូវ​បាន​ព្យួរអំណាច​លើក​ដំបូង ប៉ុន្តែ​​រង​ការ​បរាជ័យ​​ដោយសារ​តែ​​ការ​រារាំង​របស់​​​​អ្នក​គាំទ្រ​ និង​​កងកម្លាំង​​ការ​ពារ​សន្តិសុខ​របស់​លោក Yoon។

​លោក​ Yoon ដែល​ត្រូវ​សភា​​​ជាតិ​កូរ៉េ​​​​ចោទ​ប្រកាន់​និង​បោះឆ្នោត​ព្យួរ​អំណាច​​កាល​ថ្ងៃទី​​​១៤ខែធ្នូ កំពុងប្រឈម​ការ​ស៊ើប​​​​មួយ​​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​ការ​បះបោរ​ប្រឆាំង​រដ្ឋធម្មនុញ្ញ​ ដោយសារ​តែ​​ការ​​​​ប្រកាស​​ឲ្យ​ប្រើ​ច្បាប់​​​​អាជ្ញាសឹក​នាំ​ទៅដល់​ភាព​វឹក​វរ​ក្នុង​ប្រទេស​កាល​ថ្ងៃទី​​៣​ខែធ្នូ ដោយផ្អែក​តាម​ការ​សារភាព​របស់​ថ្នាក់​ដឹកនាំយោធា​ដែល​ចូល​រួម​ប្រតិបត្តិការ​​អនុវត្តច្បាប់​អាជ្ញាសឹកបរាជ័យ ​​លោក​ Yoon បានបញ្ជា​​ឲ្យ​ចាប់​​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យដែល​ជា​បក្ស​​ប្រឆាំង​ ប្រធានសភា ក៏ដូច​ជា​​ប្រធាន​បក្ស​អំណាច​ប្រជាជន​របស់​លោក​ផងដែរ។ ​​

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon Suk Yeol។ Reuter

​ក្រៅ​ពី​ការ​​ប៉ុនប៉ង​ចាប់​ខ្លួន​នេះ​ដែល​អនុវត្ត​ដោយ​​​​​ការិយាល័យ CIO​ លោក Yoon ក៏ប្រឈម​​​​សវនាការ​​របស់​តុលាការ​ធម្មនុញ្ញដែល​​គ្រោង​បើក​សវនាការ​​​លើក​ដំបូង​លើ​ការ​ព្យួរអំណាច​របស់​លោក​យ៉ាងយូរ​នៅ​ថ្ងៃទី​​១៦​ខែ​មករា​​នេះ​។

យ៉ាងណា​ក៏ដោយ តាមការ​ចុះ​ផ្សាយ​របស់​​រ៉យទ័រ មេ​ធាវី​​របស់​លោក Yoon​ បាន​អះអាងថា ​ប្រធានាធិបតីមិន​អាច​ទទួល​យក​ការ​អនុវត្ត​ដី​ការ​ចាប់​ខ្លួះនោះ​​ ព្រោះតែ​វា​ចេញ​ដោយ​តុលាការ​​​ដែល​ខុស​យុត្តាធិការ ហើយ​​ការិយាល័យ​ស៊ើប​​​​អង្កេតពុករលួយ​​សម្រាប់​មន្ត្រី​ជាន់ខ្ពស់​​មិន​មាន​អំណាច​​​​ស៊ើប​​ថ្នាក់​ដឹកនាំ​ឡើយ​។

តាមរ៉យទ័រ​​ លោក Yoon Kap-keun ​​​មេធាវី​​ប្រធានាធិបតី​ បានបដិសេធ​ថា​ លោក​ប្រធានាធិបតី​រត់គេចខ្លួន តាមការ​ចោទ​ប្រកាន់​របស់​សមាជិកសភា ពីព្រោះថា​ លោក​ទើប​ជួប​គ្នា​កាលថ្ងៃទី​៧ខែ​មករា​​។​

ក្នុង​អំឡុង​ពេលទស្សនកិច្ច​​​​ទៅ​កាន់​កូរ៉េខាងត្បូង​​​កាលដើម​សប្តាហ៍​នេះ ​​រដ្ឋមន្ត្រី​ការបរទេសសហរដ្ឋអាមេរិក លោក ​Anthony Blinken បាន​បង្ហាញ​ក្តី​បារម្ភ​​អំពី​​ការ​ប្រកាស​ច្បាប់​អាជ្ញាសឹក​របស់​លោក Yoon Suk Yeol។

​កាល​ថ្ងៃអង្គារ​ គណៈកម្មការ​សភា​កូរ៉េខាងត្បូង​ បាន​ធ្វើសក្ខីកម្ម​ លោក​ Oh Dong-woon ប្រធា​ន CIO ដែល​និយាយស៊ុំទោស​ចំពោះ​ការបរាជ័យ​នៃ​ការ​ចាប់​ខ្លួន ប្រធានាធិបតីបតី​កាល​ពីសប្តាហ៍​មុន​ចំពោះ​ការប្រឈម​គ្នា​​៦​ម៉ោង ប៉ុន្តែ​​ ​លោក​​ប្តេជ្ញា​​អនុវត្ត​​ឲ្យបានសម្រេច​​ស្រប​តាមគោលបំណង​។

លោក ត្រូវ​បាន​ដកស្រង់សម្តី​ដូច​បាន​និយាយថា៖«​យើង​​នឹង​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាប​​ដើម្បី​សម្រេ​ច​បំណងរបស់​យើង​ ដោយ​ការត្រៀម​ខ្លួន​ឲ្យ​បានល្អិតល្អន់​​លើក​នេះ​ជាមួយ​ការ​​តាំងចិត្ត​ដ៏​​សម្បើមដែល​ការ​ចាប់ខ្លួន​លើក​ទីពីរ​នេះ​នឹង​ជាលើក​ចុង​ក្រោយ»៕

ដោយ រ៉ាន់ រើយ​

ក្រុមបាតុករ​​ប្រឆាំង​លោក​ Yoon នៅ​ពេល​មុន​​​សភា​ព្យូរអំណាច​។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម