ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីគ្រោងនាំចូលគោ-ក្របី៤០ម៉ឺនក្បាលនៅឆ្នាំ២០២៥ ដើម្បីជួយកម្មវិធីផ្ដល់អាហារឥតគិតថ្លៃ
រដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ីកំពុងលើកទឹកចិត្តអ្នកចិញ្ចឹមគោ-ក្របីក្នុងស្រុកឱ្យនាំចូលគោ-ក្របី បង្កាត់ពូជ ដោយកំណត់គោលដៅចំនួន៤០ម៉ឹនក្បាលនៅឆ្នាំ២០២៥ ដើម្បីផ្គត់ផ្គង់សាច់ និងទឹកដោះគោសម្រាប់កម្មវិធីផ្ដល់អាហារឲ្យសាលារៀនដោយឥតគិតថ្លៃរបស់រដ្ឋាភិបាល។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuter។

ការជំរុញឲ្យមានការនាំចូលគោក្របីបន្ថែមនេះគឺស្របពេលជាមួយនឹងកម្មវិធីរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការផ្តល់អាហារដោយឥតគិតថ្លៃដល់កុមារ និងស្ត្រីមានផ្ទៃពោះដែលបានចាប់ផ្តើមនៅសប្តាហ៍នេះជាមួយនឹងអាហារចំនួន៥៧០០០០កញ្ចប់ចែកចាយដល់សាលារៀនទូទាំងប្រទេស។
រដ្ឋាភិបាលបាននិយាយថា កម្មវិធីនឹងត្រូវបានពង្រីកបន្ថែមទៀត ជាមួយនឹងគោលដៅនៃការផ្តល់អាហារដល់កុមារជាង៨០លាននាក់ និងម្តាយដែលមានផ្ទៃពោះ ខណៈដែលការចំណាយសរុបប្រមាណ២៨ពាន់លានដុល្លារអាមេរិក ។
បើតាមអនុរដ្ឋមន្ត្រីក្រសួងកសិកម្មលោក Sudaryono បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមគោ ៤០០០០០ក្បាលដែលគាត់សង្ឃឹមថាអ្នកចិញ្ចឹមនឹងនាំចូលនៅឆ្នាំនេះពាក់កណ្តាលគួរតែជាគោទឹកដោះគោ។
លោក បានឲ្យដឹងថា ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ទីក្រុងហ្សាកាតាកំណត់គោលដៅនាំចូលគោពូជចំនួន ២លានក្បាល ដូច្នេះតម្រូវការសាច់គោ និងទឹកដោះគោសម្រាប់កម្មវិធីអាហារសម្រាប់សាលារៀនអាចឆ្លើយតបនឹងការផ្គត់ផ្គង់ក្នុងស្រុកបានហើយ។ ទោះយ៉ាងណាក្រសួងមិនបាននិយាយថា តើរដ្ឋាភិបាលនឹងផ្តល់ការលើកទឹកចិត្តជាអ្វីដល់អ្នកចិញ្ចឹមសត្វសម្រាប់ការនាំចូលនេះទេ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី ជាធម្មតានាំចូលគោពីប្រទេសអូស្ត្រាលី ហើយប្រភពទឹកដោះគោជាចម្បងរបស់ប្រទេសនេះគឺមកពីនូវែលសេឡង់។ លើសពីនេះអាជ្ញាធរប្រទេសនេះក៏កំពុងពិនិត្យមើលការអនុញ្ញាតឱ្យនាំចូលគោពីប្រទេសប្រេស៊ីលផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


