ព័ត៌មានអន្ដរជាតិ
ថៃមានចំណាប់ខ្មាំង៨រូបនៅក្នុងដៃហាម៉ាស និងអំពាវនាវឲ្យដោះលែងក្រោមបទឈប់បាញ់នេះ
រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់ដោះលែងចំណាប់ខ្មាំងដែលចូលជាធរមាននៅថ្ងៃរសៀលថ្ងៃទី១៩ខែមករានេះ និងអំពាវនាវឱ្យដោះលែងជនជាតិខ្លួនដែលឃុំខ្លួននៅហ្គាហ្សាប្រមាណ៨នាក់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសថៃស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ដោះលែងចំណាប់ខ្មាំងដែលជាការទន្ទឹងរង់ចាំមួយដ៏យូរ និងអំពាវនាវឱ្យមានការដោះលែងអ្នកទាំងអស់ដែលត្រូវបានឃុំខ្លួននៅក្នុងហ្គាហ្សា រួមទាំងជនជាតិថៃផងដែរ។
ក្រសួងនិយាយថា៖«ប្រទេសថៃស្វាគមន៍ចំពោះការប្រកាសបទឈប់បាញ់និងកិច្ចព្រមព្រៀងចំណាប់ខ្មាំងនៅហ្គាហ្សាស្ទ្រីប»។
សេចក្តីថ្លែងការណ៍បានសរសេរថា៖«ប្រទេសថៃសរសើរកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ចំពោះតួនាទីសំខាន់របស់ពួកគេ និងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រុះសម្រួលភាគីជម្លោះឆ្ពោះទៅរកការបញ្ចប់ដោយជោគជ័យនៃកិច្ចព្រមព្រៀង»។
ក្រសួងបាននិយាយថា៖«ប្រទេសថៃអំពាវនាវឱ្យភាគីទាំងអស់អនុវត្តកិច្ចព្រមព្រៀងនេះឱ្យបានពេញលេញ ក៏ដូចជាការដោះលែងជាបន្ទាន់នូវចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ រួមទាំងជនជាតិថៃផងដែរ»។
ជនជាតិថៃ៨នាក់ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងពីអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ នៅតែត្រូវបានឃុំខ្លួននៅហ្គាហ្សា។
ទោះបីយ៉ាងណា ការដោះលែងចំណាប់ខ្មាំងដែលពេញកម្លាំងនឹងមិនស្ថិតនៅក្នុងកិច្ចព្រមព្រៀងលើកនេះទេ ដោយសារតែចំណាប់ខ្មាំងដែលត្រូវដោះលែងលើកនេះចំនួន៣៣នាក់ជាថ្នូរការដោះលែងអ្នកទោសប៉ាឡេស្ទីនប្រមាណ២០០០នាក់។ ចំណាប់ខ្មាំងភាគច្រើនជាស្ត្រី កុមារ និងមនុស្សចាស់អាយុលើស៥០ឆ្នាំ។
មានការវិភាគថា ក្រុមហាម៉ាសនឹងដាក់ថ្លៃដ៏ខ្ពស់ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងដែលសល់ជាង៥០នាក់ទៀត៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


