ព័ត៌មានអន្ដរជាតិ
លោក Zelensky អំពាវនាវសុំប្រព័ន្ធការពារអាកាសពីសម្ព័ន្ធមិត្តបន្ថែមទៀត
ក្រោយរងការវាយប្រហារពីរុស្ស៊ីយ៉ាងធ្ងន់ធ្ងរកាលពីសប្ដាហ៍មុន ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចេញការអំពាវនាវជាថ្មីដល់សម្ព័ន្ធមិត្តឲ្យផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិកបន្ថែមទៀត។

លោក Zelensky បានបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនង Telegram កាលពីថ្ងៃអាទិត្យទី១៩ខែមករាឆ្នាំ២០២៥ថា៖ «យើងត្រូវការការគាំទ្រយ៉ាងខ្លាំងពីដៃគូរបស់យើង។ ប្រព័ន្ធ Patriot កាន់តែច្រើនសម្រាប់អ៊ុយក្រែន មានន័យថា ការការពារជីវិតកាន់តែខ្លាំង»។
យោងតាមលោក Zelensky ការវាយប្រហាររបស់រុស្ស៊ីបានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ ហើយការវាយប្រហារធ្វើឡើងដោយការទម្លាក់គ្រាប់បែកជាង ៦៦០គ្រាប់ យន្តហោះគ្មានមនុស្សបើកប្រហែល ៥៥០គ្រឿង និងមីស៊ីលជិត ៦០គ្រាប់កាលពីសប្តាហ៍មុន។ ខែលការពារអ៊ុយក្រែន បានបាញ់ទម្លាក់មីស៊ីលចំនួន ៣៣ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកជាង ៣០០គ្រឿង។
សូមបញ្ជាក់ថា អ៊ុយក្រែន បាននិងកំពុងការពារខ្លួនប្រឆាំងនឹងការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២។ នៅចុងសប្តាហ៍មុន ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងកម្លាំងរបស់ខ្លួនវាយលុកដណ្ដើមបានទឹកដីបន្ថែមទៀតនៅភាគខាងកើតអ៊ុយក្រែន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


