ព័ត៌មានអន្ដរជាតិ
របបយោធាមីយ៉ាន់ម៉ា វាយប្រហារអាកាសសម្លាប់មនុស្ស ២៨នាក់ រួមទាំងកុមារ
យោងតាមការចេញផ្សាយរបស់ The Straits Times, របបយោធាមីយ៉ាន់ម៉ា បានបើកការវាយប្រហារផ្លូវអាកាសសាជាថ្មី ដោយលើកនេះកំណត់គោលដៅលើមណ្ឌលឃុំឃាំងបណ្តោះអាសន្ននៅភាគខាងលិចរដ្ឋរ៉ាឃីន សម្លាប់មនុស្សចំនួន ២៨ នាក់ រួមទាំងកុមារផងដែរ ខណៈ២៥នាក់ទៀតរងរបួស។

កងទ័ពអារ៉ាកាន (AA) កំពុងចូលរួមក្នុងការប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយយោធាដើម្បីគ្រប់គ្រងរដ្ឋរ៉ាឃីន ជាកន្លែងដែលខ្លួនបានដណ្តើមយកទឹកដីជាច្រើនកាលពីឆ្នាំមុន លើកលែងតែការកាត់ចេញពីរដ្ឋធានីរបស់រដ្ឋ Sittwe។
AA បានបង្ហោះនៅលើបណ្តាញ Telegram របស់ខ្លួនថា នៅម៉ោង ៤:៤៥ នាទីល្ងាចថ្ងៃទី ១៨ ខែមករាយន្តហោះយោធាបានទម្លាក់គ្រាប់បែកលើមណ្ឌលឃុំឃាំងសមាជិកគ្រួសាររបស់ទាហានរបបយោធាដែលត្រូវបាន AA ចាប់ខ្លួននៅក្នុងទីប្រជុំជន Mrauk-U។
អ្នកស្លាប់និងរបួសគឺជាសមាជិកគ្រួសារទាហានក្នុងជួរកងទ័ពមីយ៉ាន់ម៉ា ដែល AAចាប់ខ្លួនបានអំឡុងពេលប្រយុទ្ធ និងកំពុងរៀបចំផែនការដោះលែងវិញ ប៉ុន្តែពួកគេត្រូវបានទម្លាក់គ្រាប់បែកចំ។ ក្នុងចំណោមអ្នកស្លាប់មានកុមារចំនួន ៩ នាក់ក្នុងនោះមានក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់ខណៈ អ្នកស្លាប់ផ្សេងទៀតជាស្ត្រី។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ា បានធ្លាក់ចូលភ្លើងសង្គ្រាមចាប់តាំងពីយោធាបានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ដែលបង្កឱ្យមានការបះបោរប្រដាប់អាវុធយ៉ាងទូលំទូលាយ។
បើតាមការព្រមានពីកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិកាលពីខែវិច្ឆិកាឆ្នាំ២០២៤, រដ្ឋរ៉ាឃីនកំពុងឈានឆ្ពោះទៅរកគ្រោះទុរភិក្ស ដោយសារការប្រយុទ្ធគ្នាបានបង្អាក់វិស័យពាណិជ្ជកម្ម និងផលិតកម្មកសិកម្ម។ ក្នុងនោះមនុស្សជាង ៣.៥ លាននាក់ក៏ត្រូវផ្លាស់ទីលំនៅដោយសារជម្លោះផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ៨ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


