ព័ត៌មានអន្ដរជាតិ
ធ្លាក់ព្រឹលខ្លាំងពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ខណៈមនុស្ស២២០លាននាក់រងផលប៉ះពាល់
មនុស្សជាង២២០លាននាក់នៅទូទាំងសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងអាកាសធាតុចុះត្រជាក់ខ្លាំង ព្រមទាំងអាចបង្កជាព្យុះរដូវរងាដ៏មានសក្តានុពលនិងមិនធ្លាប់ជួប នៅភាគខាងត្បូងនៃរដ្ឋ Florida និងឈូងសមុទ្រម៉ិកស៊ិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNN នៅថ្ងៃទី២១ខែមករានេះ។

ព្យុះនេះ រួមផ្សំជាមួយនឹងខ្យល់ត្រជាក់ នឹងនាំមកនូវការធ្លាក់ព្រឹលទឹកកកខ្លាំង និងការរំខានដល់ការធ្វើដំណើរសំខាន់ៗផ្សេងទៀត ចាប់ពីយប់ថ្ងៃចន្ទ ដល់ព្រឹកថ្ងៃពុធ នៅក្នុងទីក្រុងភាគខាងត្បូង ពីរដ្ឋ Texas ដល់រដ្ឋ South Carolina ខណៈរដ្ឋទាំងនេះកម្រមានការព្រមានអំពីអាកាសធាតុត្រជាក់ខ្លាំងណាស់។
អភិបាលរដ្ឋមួយចំនួន ដូចជារដ្ឋ Louisiana, Georgia, Alabama, Florida និង Mississippi បានប្រកាសដាក់រដ្ឋរបស់ពួកគេក្នុងគ្រាអាសន្ន ខណៈដែលអាជ្ញាធររដ្ឋ Texas បានណែនាំភ្នាក់ងាររដ្ឋឱ្យប្រមូលធនធានត្រៀមឆ្លើយតប ទៅនឹងការគំរាមកំហែងពីការធ្លាក់ព្រឹល។ លើសពីនេះរដ្ឋមួយចំនួន នៅទាំងភាគខាងត្បូងនិងខាងជើងអាកាសធាតុត្រជាក់អាចនឹងធ្លាក់ដល់ក្រោមសូន្យអង្សារ។
ការធ្វើដំណើរអាចជាប់គាំងជាច្រើនថ្ងៃដោយយោងតាមគេហទំព័រតាមដាន FlightAware បានឱ្យដឹងថា ការព្យាករណ៍អាកាសធាតុបានជំរុញឱ្យមានការលុបចោលជើងហោះហើរជាង ១៧០០ រួចហើយនៅថ្ងៃអង្គារនេះ ដោយជើងហោះហើរភាគច្រើនមកពីរដ្ឋ Texas និងរដ្ឋ Louisiana ។
អាកាសយានដ្ឋានសំខាន់ៗរបស់ Houston អាកាសយានដ្ឋានអន្តរទ្វីប George Bush និងអាកាសយានដ្ឋាន Hobby ក៏បានបិទនៅថ្ងៃអង្គារនេះដែរ។ សាលារៀនត្រូវបានបិទនៅក្នុងរដ្ឋមួយចំនួន រួមមាន Georgia, Louisiana និង Texas។ សាលា Houston Independent School District ដែលធំជាងគេនៅក្នុងរដ្ឋ និងធំជាងគេទីប្រាំបីក្នុងប្រទេស ក៏នឹងត្រូវបិទរហូតដល់ថ្ងៃពុធ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


