ព័ត៌មានអន្ដរជាតិ
អ្នកកាសែតអាមេរិក ទម្លាយថា រដ្ឋបាលលោកបៃដិន ព្យាយាមធ្វើឃាត ពូទីន
កាលពីដើមសប្តាហ៍នេះ អ្នកកាសែតល្បីឈ្មោះអាមេរិក Tucker Carlson បានទម្លាយថា រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន បានព្យាយាមធ្វើឃាតប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន អំឡុងពេលផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។

អតីតពិធីករទូរទស្សន៍ Fox News បាននិយាយបែបនេះក្នុងកិច្ចសម្ភាសជាមួយអ្នកកាសែត Matt Taibbi និងត្រូវបានយកមកផ្សាយបន្ត ដោយសារព័ត៌មាន RT របស់ប្រទេសរុស្ស៊ី។
ទោះមិនផ្តល់ព័ស្តុតាងនិងបកស្រាយលម្អិតអំពីផែនការនេះក៏ដោយ ប៉ុន្តែលោក Carlson ហ៊ាននិយាយថា អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានខិតខំខ្លាំងណាស់ ធ្វើយ៉ាងណាឲ្យផ្ទុះសង្រ្គាមមែនទែន តាមរយៈការព្យាយាមសម្លាប់លោកពូទីន។ រដ្ឋបាលលោកបៃដិន ធ្វើរឿងនេះ ពួកគេព្យាយាមសម្លាប់លោកពូទីនមែន។

យ៉ាងណា ជុំវិញរឿងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានចេញមុខបញ្ជាក់កាលពីថ្ងៃអង្គារថា លោកពូទីន ត្រូវបានការពារយ៉ាងតឹងរ៉ឹងបំផុត ពីការគំរាមកំហែងគ្រប់យ៉ាង។ ភ្នាក់ងារសន្តិសុខរុស្ស៊ី បន្តចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាសុវត្ថិភាពសាធារណៈ និងសុវត្ថិភាពរបស់អ្នកដែលស្ថិតនៅក្រោមការការពាររបស់រដ្ឋ។ ជាពិសេសគឺប្រមុខរដ្ឋតែម្តង។
សូមជម្រាបថា ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក លោកពូទីន បានក្លាយជាគោលដៅនៃការធ្វើឃាតម្តងហើយម្តងទៀត។ ជាក់ស្តែង ក្នុងឆ្នាំ២០១២ ភ្នាក់ងារសន្តិសុខរុស្ស៊ីនិងអ៊ុយក្រែន បានចាប់ខ្លួនជនជ្រុលនិយមមួយក្រុមនៅទីក្រុង Odessa ពីបទរៀបចំផែនការវាយប្រហារបំផ្ទុះគ្រាប់បែកសម្លាប់លោក ពូទីន ដែលកាលនោះ គាត់កាន់តំណែងជានាយករដ្ឋមន្ត្រី។
ចំណែកក្នុងខែឧសភាឆ្នាំ២០២៣ ពោលគឺបន្ទាប់ពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន, ទីក្រុងកៀវបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើវិមានក្រឹមឡាំង ប៉ុនប៉ងធ្វើឃាតលោកពូទីន ប៉ុន្តែពេលនោះ លោកពូទីន មិនស្ថិតនៅក្នុងវិមានក្រឹមឡាំងទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


