ព័ត៌មានអន្ដរជាតិ
យន្តហោះមួយគ្រឿង ធ្លាក់លើផ្លូវ រួចបុកជាមួយរថយន្តក្រុង នៅ ប្រេស៊ីល
យន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់លើផ្លូវរួចទៅបុកជាមួយរថយន្តក្រុងក្នុងទីក្រុង Sao Paulo ភាគខាងត្បូងប្រទេសប្រេស៊ីល បណ្តាលឲ្យឆាបឆេះពេញផ្លូវ សម្លាប់មនុស្សចំនួន២នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃសៅរ៍ទី០៨ខែកុម្ភៈឆ្នាំ២០២៥។

យោងតាមប៉ូលិស ឧបទ្ទវហេតុនេះកើតឡើងនៅម៉ោងប្រហែល ៧ និង២០នាទីព្រឹក ម៉ោងក្នុងស្រុកនៅតាមបណ្តោយផ្លូវ Marques de Sao Vicente ក្នុងសង្កាត់ Barra Funda នៃទីក្រុង Sao Paulo។ មនុស្សពីរនាក់នៅលើយន្តហោះបានស្លាប់ ខណៈមនុស្ស៦នាក់ផ្សេងទៀតមានអ្នកជិះម៉ូតូ និងអ្នកជិះលើរថយន្តក្រុងបានរងរបួសដោយសារបំណែកយន្តហោះ។
យន្តហោះធុនតូចនេះជាយន្តហោះរបស់ក្រុមហ៊ុន King Air ដែលកំពុងធ្វើដំណើរហោះចេញពីអាកាសយានដ្ឋាន Campo de Marte ឆ្ពោះទៅកាន់ទីក្រុង Porto Alegre ក្នុងរដ្ឋ Rio Grande do Sul ប៉ុន្តែវាបានបាត់ការទាក់ទងប៉ុន្មាននាទីមុនពេលធ្លាក់។
អ្នកនាំពាក្យប៉ូលិសនៅទីក្រុងSao Paulo បានឲ្យដឹងថា ឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះមានរថយន្តពន្លត់អគ្គិភ័យចំនួន ១៤ គ្រឿង និងអ្នកពន្លត់អគ្គិភ័យចំនួន ៣៨ នាក់បានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ។
គួរបញ្ជាក់ថាមកដល់ពេលនេះអាជ្ញាធរបានបិទទីតាំងកើតហេតុនិងកំពុងបើកការស៊ើបអង្កេតរកមូលហេតុដែលបណ្ដាលឲ្យយន្តហោះនេះធ្លាក់៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


