ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រាប់ភ្នាក់ងាររដ្ឋាភិបាលថា «មុនរើសបុគ្គលិកម្នាក់ ត្រូវបញ្ឈប់៤នាក់សិន»
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា នៅក្នុងយុទ្ធនាការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំភ្នាក់ងាររដ្ឋាភិបាលទូទាំងប្រទេសឲ្យធ្វើការជាមួយសម្ព័ន្ធមិត្តកំពូលរបស់លោក គឺមហាសេដ្ឋី Elon Musk។

យោងតាមឯកសារបានមកពីសេតវិមាន លោក ត្រាំ បានបញ្ជាឲ្យប្រធានទីភ្នាក់ងារធ្វើការងារជាមួយនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) របស់លោក Musk ដើម្បីកាត់បន្ថយចំនួនបុគ្គលិករដ្ឋ និងកំណត់ការជួលមនុស្សឲ្យត្រូវតួនាទី។
តាមបញ្ជារបស់ប្រធានាធិបតី ភ្នាក់ងាររដ្ឋនឹងត្រូវបានអនុញ្ញាតឲ្យជួលបុគ្គលិកតែម្នាក់ប៉ុណ្ណោះ ក្រោយពេលបុគ្គលិករដ្ឋចំនួន ៤នាក់ត្រូវបានបណ្តេញចេញ។ ភ្នាក់ងារដែលត្រូវបានលើកលែងពីសេចក្តីណែនាំនេះ មានដូចជា តួនាទីក្នុងការអនុវត្តច្បាប់ សន្តិសុខជាតិ អន្តោប្រវេសន៍ និងតួនាទីសុវត្ថិភាពសាធារណៈ។
គេនៅមិនដឹងច្បាស់ទេថា តើនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលរបស់លោក Musk អាចមានសិទ្ធិអំណាចក្នុងការបញ្ឈប់បុគ្គលិកនៅក្នុងទីភ្នាក់ងាររដ្ឋាភិបាលបានដែរឬក៏យ៉ាងណា។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅ លោក ត្រាំ បានអះអាងថា នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល បានរកឃើញ «ការខ្ជះខ្ជាយ ការក្លែងបន្លំ និងការរំលោភបំពានជាច្រើនពាន់លានដុល្លា» នៅក្នុងជួររដ្ឋាភិបាលអាមេរិក។
នៅអំឡុងពេលជាងបីសប្តាហ៍ក្នុងតំណែងជាប្រធានាធិបតី លោក ត្រាំ បានបញ្ចេញនូវបទបញ្ជាប្រតិបត្តិយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ក្នុងគោលបំណងកាត់បន្ថយការចំណាយរបស់សហព័ន្ធ៕

ដោយ៖ ឈាង
ចុចអាន៖ ត្រាំ៖ Elon Musk នឹងជួយរកលុយរាប់រយពាន់លានដុល្លារមកវិញ ពីការកេងបន្លំក្នុងជួររដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


