ព័ត៌មានអន្ដរជាតិ
តួកគីបិទសេវាសង្គមមួយចំនួន ខណៈព្រឹលធ្លាក់ខ្លាំងស្ទើរពាសពេញប្រទេស
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ប្រទេសតួកគីដែលស្ថិតនៅតំបន់ដើមបូព៌ា បានរងផលប៉ះពាលយ៉ាងខ្លាំងដោយសារការព្រឹលធ្លាក់ខ្លាំងពេក បាននាំឱ្យមានការផ្អាកសេវាសង្គមសំខាន់ៗ ដូចជា ការដឹកជញ្ជូន បិតសាលារៀន និងបិទផ្លូវចរាចរណ៍ជាច្រើនកន្លែង។

ការធ្លាក់ព្រឹលបានជះឥទ្ធិពលលើតំបន់ជាច្រើនទូទាំងប្រទេសតួកគី រួមមាន Kahramanmaras, Adiyaman និង Malatya នៅភាគខាងត្បូង ព្រមទាំងតំបន់ឆ្នេរ ដូចជា Samsun និង Sinop នៅភាគខាងជើង ដែលជំរុញឱ្យអាជ្ញាធរបញ្ឈប់ការដឹកជញ្ជូនសិស្ស ឬបិទសាលារៀន។ យោងតាមរបាយការណ៍ បានឱ្យដឹងថា នៅភាគខាងជើងខេត្ត Kastamonu ផ្លូវភូមិចំនួន៣៣៥ត្រូវបានបិទ។
ចំណែកនៅក្នុងនៅរដ្ឋធានី Istanbul ជាកន្លែងដែលមានព្រឹលធ្លាក់ខ្លាំងបំផុតមិនធ្លាប់ជួប បានបង្កឲ្យមានការកកស្ទះចរាចរណ៍ធំៗ និងផ្អាកជើងហោះហើរមួយចំនួនផងដែរ។ អភិបាលទីក្រុងលោក Davut Gul បានប្រកាសថា ស្ថាប័នអប់រំទាំងអស់នៅក្នុងទីក្រុងនេះត្រូវបិទចាប់ពីថ្ងៃទី១២ខែកុម្ភៈ ហើយនិយោជិតក្នុងស្ថាប័នសាធារណៈដែលមានផ្ទៃពោះ ពិការ ឬមានជំងឺរ៉ាំរ៉ៃក៏ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកផងដែរ។
យោងតាមអ្នកជំនាញឧតុនិយមធ្លាក់ព្រឹលនៅទីក្រុង Istanbul ជាមួយនឹងអាកាសធាតុត្រជាក់ខ្លាំងនឹងបន្តយ៉ាងហោចណាស់ពីរថ្ងៃទៀតរហូតដល់ចុងសប្ដាហ៍ ដោយបានព្រមានអ្នកស្រុកអំពីបញ្ហាដឹកជញ្ជូនបន្ថែមទៀត៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


