ព័ត៌មានអន្ដរជាតិ
ត្រាំ ថា គឺ អ៊ុយក្រែនខ្លួនឯង ដែលជាអ្នកបោះបង់ចោលឱកាសបញ្ចប់សង្គ្រាម ៣ឆ្នាំមកនេះ
បន្ទាប់ពីជំនួបដ៏កម្ររវាងគណៈប្រតិភូអាមេរិកនិងរុស្ស៊ីនៅឯទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ចប់ ប្រមុខសេតវិមានលោក ដូណាល់ ត្រាំ បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះអ៊ុយក្រែន ដែលត្អូញត្អែរថា ខ្លួនមិនត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងកិច្ចចរចាសន្តិភាព ដោយប្រធានាធិបតីអាមេរិកនិយាយថា អ៊ុយក្រែនខ្លួនឯងទេ ដែលជាអ្នកបោះបង់ចោលឱកាសបញ្ចប់សង្គ្រាមក្នុងរយៈពេល៣ឆ្នាំមកនេះ។

ដោយសារតែអ៊ុយក្រែន គ្មានវត្តមានក្នុងកិច្ចប្រជុំនេះ ទើបអ៊ុយក្រែន ទិតៀនថា ខ្លួនត្រូវបានគេក្បត់ ប៉ុន្តែប្រតិកម្មទៅនឹងការចោទប្រកាន់នេះ លោក ត្រាំ បញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំខកចិត្តមែនទែនចំពោះអ្វីដែលបានកើតឡើង ខ្ញុំមើលរឿងនេះបីឆ្នាំហើយ ហើយខ្ញុំឮថា ពួកគេតូចចិត្តដែលគ្មានកៅអីក្នុងកិច្ចពិភាក្សា។ តាមពិតពួកគេមានកៅអីបីឆ្នាំហើយ ហើយមានមុននោះយូរទៀតផង ពួកគេអាចដោះស្រាយជម្លោះយ៉ាងស្រួលកាលពីប៉ុន្មានឆ្នាំមុន ទាំងមិនបាច់អស់ដីច្រើនដូចឥឡូវ និងមិនបាច់ស្លាប់មនុស្សនិងបាត់ទីក្រុង»។
ស្របពេលជាមួយគ្នានោះដែរ លោក ត្រាំ ក៏ទាមទារឲ្យអ៊ុយក្រែន រៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីផងដែរ។

ប្រធានាធិបតីអាមេរិកលើកឡើងថា «មេដឹកនាំអ៊ុយក្រែន ហ្សេលេនស្គី លែងមានប្រជាប្រិយភាពទៀតហើយនៅក្នុងប្រទេស។ ខ្ញុំមិនចង់និយាយទេ ប៉ុន្តែកម្រិតគាំទ្ររបស់គាត់គឺបានធ្លាក់ចុះ ៤%បាត់ទៅហើយ»។ លោកបន្តថា «ប្រសិនបើអ៊ុយក្រែនចង់បានកៅអីនៅតុចរចា វាដល់ពេលត្រូវបោះឆ្នោតហើយ។ នោះមិនមែនជារឿងរបស់រុស្ស៊ីទេ នោះជារឿងរបស់ខ្ញុំ និងពីប្រទេសជាច្រើនទៀត»។
ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធរឿងនេះ អ៊ុយក្រែន បានបញ្ជាក់ហើយបញ្ជាក់ទៀតថា ខ្លួនមិនអាចរៀបចំការបោះឆ្នោតបានឡើយ ដរាបណាសង្គ្រាមជាមួយរុស្ស៊ី នៅតែបន្តឆាបឆេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ បញ្ជាឲ្យដករដ្ឋអាជ្ញានៅសល់ពីជំនាន់ បៃដិន ចោលទាំងអស់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


