Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ប្រាប់ ហ្សេលេនស្គី កុំ​ឲ្យ​តូចចិត្ត​តូច​ថ្លើម គ្មាន​នរណា​មិន​ឲ្យ​អ៊ុយក្រែន​ចូលរួម​កិច្ច​ចរចា​ទេ

បានផុស

នៅ

«គ្មាននរណាម្នាក់​ទាត់​អ៊ុយក្រែន​ចោល​​ទេ» ហើយ​មិនចាំបាច់បញ្ចេញ​ប្រតិកម្ម«តូចចិត្ត​តូច​ថ្លើម»ឡើយ។ នេះ​​ជា​ការ​លើកឡើង​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែល​សំដៅ​​លើ​កិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី កាល​ពី​ពេល​ថ្មីៗ ក្នុងគោលបំណងដោះស្រាយ​សង្គ្រាម​រយៈពេលបីឆ្នាំដែលកំពុងបន្ត​នៅ​ប្រទេស​​អ៊ុយក្រែន។

លោក វ៉្លាឌីមៀរ ពូទីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន បានសង្កត់ធ្ងន់ថា រឿង​ដែល​ត្រូវ​ធ្វើ​ដំបូង​គេ​ គឺ​ការស្ដារទំនុកចិត្តរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ដែល​ចាំបាច់សម្រាប់កិច្ចព្រមព្រៀងសន្តិភាពប្រកបដោយប្រសិទ្ធភាព។

ការប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ទី​១៩​កុម្ភៈ​នេះ ធ្វើឡើងបន្ទាប់ពីកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នាពេលថ្មីៗនេះ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការតែងតាំងក្រុមចរចាសម្រាប់អ៊ុយក្រែន និងស្វែងរកវិធីដើម្បី​កំណត់ឡើងវិញនូវទំនាក់ទំនងទ្វេភាគីរបស់ពួកគេ ដែលវិមានក្រឹមឡាំងបានពណ៌នាថា «ទាបជាងសូន្យ» ក្រោមការដឹកនាំរបស់​អតីត​ប្រធានាធិបតី​អាមេរិក​ លោក ចូ បៃដិន។

លោក ពូទីន បានសរសើរលទ្ធផលនៃកិច្ចប្រជុំកាលពីថ្ងៃអង្គារនៅ​អារ៉ាប៊ីសាអូឌីត ដោយ​បន្ថែម​ថា៖ «តាមគំនិតរបស់ខ្ញុំ យើងបានបោះជំហានដំបូងដើម្បីបន្តការងារឡើងវិញក្នុងវិស័យជាច្រើនដែលមានផលប្រយោជន៍ទៅវិញទៅមក»។ មេ​ដឹកនាំ​រុស្ស៊ី បន្ត​ថា ទាំងនេះរួមមានបញ្ហាទាក់ទងនឹងមជ្ឈិមបូព៌ា ទីផ្សារថាមពលសកល និងកិច្ចសហប្រតិបត្តិការក្នុងលំហ។

លោក ពូទីន បាន​​បញ្ជាក់​ថា៖ «បើគ្មានការបង្កើនកម្រិតនៃការជឿទុកចិត្តរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកទេ វាមិនអាចទៅរួច​ឡើយ​ក្នុងការដោះស្រាយបញ្ហាជាច្រើនរួមទាំងវិបត្តិអ៊ុយក្រែន»។

លោក ពូទីន, លោក ហ្សេលេនស្គី និង​លោក ត្រាំ (រូបថត៖ CNN & Getty)

រដ្ឋាភិបាលអ៊ុយក្រែន និងអឺរ៉ុបមិនត្រូវបានអញ្ជើញ​ឲ្យ​ចូលរួមក្នុងកិច្ចពិភាក្សានៅក្នុងរដ្ឋធានី​រីយ៉ាដ ដែលបង្កើនការព្រួយបារម្ភរបស់ពួកគេថា រុស្ស៊ី និង​អាមេរិកអាចនឹងកាត់បន្ថយកិច្ចព្រមព្រៀងដែលមិនអើពើផលប្រយោជន៍សន្តិសុខដ៏សំខាន់របស់ពួកគេ។

ប៉ុន្តែលោក ពូទីន បាន​បក​ទៅ​វិញ​ថា រុស្ស៊ីមិនដែលបដិសេធការចរចាជាមួយអឺរ៉ុប ឬជាមួយទីក្រុងកៀវ​ទេ ប៉ុន្តែ​វា​មក​ពី​ពួកគេ​នោះ​ទេ​ដែលបានបដិសេធមិននិយាយជាមួយទីក្រុងមូស្គូ​កន្លង​មក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម