ព័ត៌មានអន្ដរជាតិ
លោក ត្រាំ បដិសេធមិនហៅ ពូទីន ថាជា «ជនផ្ដាច់ការ» ខណៈធ្លាប់ប្រើពាក្យនេះលើ ហ្សេលេនស្គី
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទទី២៤ខែកុម្ភៈបានបដិសេធមិនហៅប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ថាជាជនផ្តាច់ការ បើទោះបីជាលោកធ្លាប់បានប្រើពាក្យនេះហៅប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឡូឌីមៀរ ហ្សេលេនស្គី កាលពីសប្តាហ៍មុនក៏ដោយ។

នៅពេលត្រូវគេសួរនាំថាតើគាត់ចាត់ទុកលោក ពូទីន ជាជនផ្តាច់ការដែរឬទេ លោក ត្រាំ បានឆ្លើយតបថា៖ «ខ្ញុំមិនប្រើពាក្យទាំងនេះតែផ្ដេសតែផ្ដាសទេ»។
កាលពីសប្តាហ៍មុន លោក ត្រាំ បានបញ្ចេញសម្លេងខុសគ្នាខ្លាំង នៅពេលនិយាយអំពីលោក ហ្សេលេនស្គី ដោយចោទប្រកាន់មេដឹកនាំអ៊ុយក្រែនថាជាជនផ្តាច់ការ ដែលមិនចេះដឹកនាំប្រទេស និងមិនរៀបចំការបោះឆ្នោត ក្រោមលេសច្បាប់អាជ្ញាសឹកអំឡុងពេលសង្គ្រាមទប់ទល់នឹងការឈ្លានពានពីរុស្ស៊ី។
លោក ត្រាំ បានរំលឹកឡើងវិញនូវជំនឿរបស់គាត់ថា សង្រ្គាមនៅអ៊ុយក្រែនអាចត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស។ មេដឹកនាំអាមេរិក បានរៀបរាប់ថា៖ «ខ្ញុំគិតថា សង្រ្គាមនៅអ៊ុយក្រែនអាចបញ្ចប់ក្នុងពេលឆាប់ៗនេះ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ បើយើងឆ្លាត។ បើយើងមិនឆ្លាត វានឹងបន្ត។ យើងមិនចង់បានបែបនោះទេ។ ចងចាំនូវអ្វីដែលខ្ញុំបាននិយាយ វាអាចកើនឡើងដល់សង្រ្គាមលោកលើកទីបី។ យើងក៏មិនចង់បានដែរ»។
សូមបញ្ជាក់ថា លោក ត្រាំ នឹងជួបជាមួយលោក ហ្សេលេនស្គី ក្នុងរយៈពេលពីរសប្តាហ៍ទៀត ដើម្បីបញ្ចប់កិច្ចព្រមព្រៀងរ៉ែ។ លោក ត្រាំ បាននិយាយកាលពីដើមខែកុម្ភៈថា លោកចង់ធ្វើកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ពាក់ព័ន្ធនឹងការទទួលបានរ៉ែកម្រតម្លៃ៥០០ពាន់លានដុល្លារ ជាថ្នូរនឹងការបន្តជំនួយ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


